Sunday, 28 December 2014

វិធីសាស្រ្តក្នុងការដាក់ OneDrive ទៅកាន់​ Context Menu នៅលើប្រព័ន្ធប្រតិបត្តិការ​ Windows 7 ឬ Windows 8.1

ជាទូទៅ OneDrive Account បានផ្តល់នូវទំហំ 15GB សម្រាប់ Online Storage ហើយវាអនុញ្ញាត្តិឲ្យលោកអ្នកធ្វើការ Access Files នៅលើឧបករណ៍ផ្សេងគ្នាជាច្រើនបានដូចជានៅលើកុំព្យូទ័រ ស្មាតហ្វូន និងតេប្លេតជាដើម ។ លោកអ្នកក៏អាចធ្វើការ Copy Files បានយ៉ាងងាយស្រួលពី OneDrive Account របស់អ្នកដោយបង្ហាញនៅលើ Send To Menu នៅក្នុង Windows Explorer។
image
នៅលើប្រព័ន្ធប្រតិបត្តិការ​ Windows 8.1 សូចចុច Windows Key + X ដើម្បីធ្វើការចូលទៅកាន់ Tools Menu និងជ្រើសរើសយក Runs ។
 image
ប្រសិនបើលោកអ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​ Windows 7 នៅពេលដែលលោកអ្នកតម្លើង OneDrive រួចរាល់ហើយសូមចុចនៅលើ Start Button និងជ្រើសរើសយក Run ។
 image
នៅលើ Run Dialog Box សូមវាយពាក្យថា shell:sendto រួចចុច Enter ។
 image
បន្ទាប់មក SendTo Folder នឹងបង្ហាញខ្លួននៅក្នុង​Windows Explorer។ នៅក្នុង​ SendTo Folder ចុច Right-Click នឹងរើសយក New ចុចលើ Shortcut ចេញពី Popup Menu ។
 image
បន្ទាប់មកនៅលើអេក្រង់នឹងបង្ហាញនូវ Create Shortcut Dialog Box មកសូមចុចនៅលើប៊ូតុង Browse ។
 image
សូមចូលទៅកាន់ OneDrive នឹងចុចលើប៊ូតុង OK ។
 image
បន្ទាប់មកវានឹងបង្ហាញពីទីតាំងរបស់ OneDrive Account របស់លោកអ្នកនៅក្នុង Edit Box រួចសូមចុចនៅលើប៊ូតុង Next ។
 image
បន្ទាប់មកលោកអ្នកអាចធ្វើការដាក់ឈ្មោះ Shortcut នេះបានផងដែរបន្ទាប់មកចុចនៅលើប៊ូតុង Finish ។
 image
ពេលនេះ OneDrive Shortcut នឹងបង្ហាញនៅលើ SendTo Folder ។
 image
ពេលនេះ លោកអ្នកអាចធ្វើការបញ្ជូន Files ឬ Folders ណាមួយដើម្បីធ្វើការបញ្ជូន Files ទៅកាន់ OneDrive Account របស់លោកអ្នក។
 image
ពេលនេះ Files នេះត្រូវបានបញ្ជូនទៅក្នុង OneDrive របស់លោកអ្នកហើយ សូមរីករាយក្នុងការប្រើប្រាស់នូវវិធីដ៏ងាយស្រួលនេះ។
______________________________________________________________________________________
Source:http://www.itcity.com.kh/2014/08/how-to-add-onedrive-to-the-send-to-context-menu-in-windows-7-or-8-1

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan