
ជាការពិតណាស់ Office 2013 អនុញ្ញាតឱ្យអ្នកធ្វើការបន្ថែមកម្មវិធីដែលមានប្រយោជន៍ដោយផ្ទាល់ទៅលើកម្មវិធី Word, Excel ជាដើម ។ យើងក៏អាចបន្ថែមនូវកម្មវិធីសម្រាប់ស្វែងរកពាក្យគន្លឹះ និងស្វែងរកគេហទំព័រនានាដូចជា WiKipedia ផងដែរ ។
ជាឧទាហរណ៍យើងនឹងបន្ថែម WordCalc ដែលជាកម្មវិធីដោះស្រាយកន្សោមគណិតវិទ្យាទៅកាន់កម្មវិធី Word ។ ដើម្បីបន្ថែមកម្មវិធីមួយទៅកាន់កម្មវិធី Word សូមចុចលើផ្ទាំង Insert។

នៅក្នុងផ្នែកកម្មវិធីនៃផ្ទាំង Insert ចុចប៊ូតុង Apps for Office និងជ្រើសយក See All ។

នៅពេលប្រអប់ Apps for Office បង្ហាញ សូមចុច Find more apps at the Office Store ដែលនៅខាងក្រោមនៃប្រអប់នេះ។

កម្មវិធី Browsers ដើមរបស់អ្នកនឹងបើកទៅទំព័រ Office Store ដែលបង្ហាញពីកម្មវិធីដែលអាចប្រើបាន ហើយអ្នកអាចបន្ថែមទៅក្នុងកម្មវិធីមួយចំនួនទៅក្នុង Office ដោយឥតគិតថ្លៃ ហើយមួយចំនួនទៀតគឺឥតគិតថ្លៃ។ យើងចុចលើ WordCalc កម្មវិធីនេះដោយឥតគិតថ្លៃ។

នៅលើទំព័រ WordCalc ចុចប៊ូតុង Add ដើម្បីបន្ថែមវាទៅកម្មវិធី Word ។អ្នកត្រូវ Log In ទៅក្នុងគណនីរបស់ Microsoft របស់អ្នក ។

នៅលើ Confirm Page ចុចប៊ូតុង Add ដើម្បីបញ្ចូលកម្មវិធីនេះទៅលើកម្មវិធី Word របស់អ្នក ។

បន្ទាប់មកចូលទៅកាន់ “Insert ” របស់ Microsoft Office Word 2013 រួចចុចប៊ូតុង “Apps for Office” ។ ចុច “MY APPS ” រួចរើសយកកម្មវិធីដែលអ្នកពេញចិត្ត ហើយចុចប៊ូតុង “Insert” ។

ជាចុងក្រោយ អ្នកអាចត្រឡប់ទៅក្រោយយ៉ាងងាយស្រួលដោយចូលទៅកាន់ Office Store និងស្វែងរកកម្មវិធីបន្ថែមទៀតសម្រាប់ Microsoft Office 2013។ ចងចាំថា ដើម្បីប្រើកម្មវិធីនេះអ្នកត្រូវចូលទៅកាន់ប្រអប់ Apps for Office។
_______________________________________________________________________________
Source:http://www.itcity.com.kh/2013/10/how-to-add-useful-apps-directly-to-word-2013
0 comments:
Post a Comment