Friday, 26 December 2014

កុំព្យូទ័រ HP អេក្រង់ 14" ប្រភេទ​ថាច់​លើ​អេក្រង់ មាន​កំរាស់​ស្តើង និង​រ៉េម 4GB ចេញ​លក់ស្ងាត់ៗ​ក្នុង​តំលៃ 439.99$

កុំព្យូទ័រ HP អេក្រង់ 14" ប្រភេទ​ថាច់​លើ​អេក្រង់ មាន​កំរាស់​ស្តើង និង​រ៉េម 4GB ចេញ​លក់ស្ងាត់ៗ​ក្នុង​តំលៃ 439.99$

23/12/2014


កុំព្យូទ័​ររបស់ HP ស៊េរី Chromebook ទំហំ 14 អ៊ីញ​ថ្មី​មូយ​គ្រឿង​ទំនង​ជា​ចេញ​មក​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ទេ​ដោយ​សារ​តែ​វា​ត្រូវ​បាន​ក្រុម​ហ៊ុន​ HP បញ្ចេញ​វា​លក់​យ៉ាង​ស្ងាត់ៗ​ដោយ​មិនដឹង​មូល​ហេតុ។ កុំព្យូទ័រ​ម៉ូឌែល HP Chromebook 14" គឺ​​ជា​កុំព្យូទ័រ​ដ៏​ទំនើប​មួយ​ដែល​គេ​អាច​ថាច់​លើ​អេក្រង់​ដើម្បី​ជំនួស​ឲ្យ​ការ​ប្រើ Mouse ឬ ប៊ុយ​តុង​ចុច​បញ្ជា​បាន ហើយ​វា​ក៏​មាន​​កំរាស់​ស្តើង និង​ទំងន់ស្រាល​ផង​ដែ​រ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​ដើម្បី​ប្រើ​ប្រាស់។ 

លក្ខណៈ់​សម្បត្តិ​ខាង​ក្នុង​របស់ HP Chromebook 14" គឺ​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បន្ទះ​ល្បឿន​ដំណើរ​ការ NVIDIA Tegra K1 និង​មាន RAM​ ទំហំ 4GB ។ ជាមួយ​ទំហំ​អេក្រង់ 14 អ៊ីញ​ដែល​ជា​ទំហំ​មធ្យមដូច្នេះ HP Chromebook 14" មាន​តង់​ស៊ីតេ​អេក្រង់​ (កំរិតភាពច្បាស់) ទំហំ 1920×1080 ភីហ្សែល ដែល​ជា​កំ​រិត​ច្បាស់​ល្អ​ផង​ដែរ។ ចំណែក​ថាមពល​ថ្ម​របស់ HP Chromebook 14" វិញ​អាច​ប្រើ​បាន 8 ម៉ោង គឺ​យូរ​មែន​ទែន។ តើ​ប្រិយមិត្ត​អាច​ពេញ​ចិត្ត​ HP Chromebook មួយ​ម៉ូឌែល​នេះ​ទេបើ​វា​ចាប់​ផ្តើម​មាន​វត្ត​មាន​នៅ​កម្ពុជា​យើងស្ងាត់ៗ​​ម្តង? 
____________________________________________________
ប្រភព៖ Androidcentral.com
ដោយ៖ សុទ្ធា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan