Google Drive គឺជាកម្មវិធីមួយដែលផ្ដល់កន្លែងអោយអ្នកប្រើប្រាស់ធ្វើការរក្សាទុក ដំណើរការ និង ចែករំលែកឯកសារឬទិន្នន័យបានដោយសុវត្ថិភាពនៅលើបណ្ដាញអ៊ីនធឺណិត។ Google បានធ្វើការ update លក្ខណៈពិសេសថ្មីៗមួយចំនួននៅលើ Google Drive សម្រាប់ Android និង iOS។ ការ Update ថ្មីទាំងនោះរួមមាន៖

សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធAndroid អាចធ្វើការស្វែងរក File នៅក្នុងGoogle Drive បានពីGoogle app។ ឧទាហរណ៍៖ អ្នកអាចធ្វើការស្វែងរក File បានដោយប្រើសំឡេងដូចជា” OK, Google — search for holiday letter on Drive” ដើម្បីរកFile ដោយមិនចាំបាច់បើកGoogle Drive និង វាយពាក្យស្វែងរក។
សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS អាចធ្វើការ upload ឯកសារ និងទិន្នន័យផ្សេងទៅកាន់ Drive បានពី App នៅលើ iOS ផ្សេងទៀតបាន។
សម្រាប់ប្រព័ន្ធដំណើរការទាំងពីរ( iOS និង Android) គឺអាចដំណើរការ និង Share maps ដែលអ្នកបានបង្កើតនៅក្នុងGoogle My Maps បាន។
សម្រាប់ប្រព័ន្ធដំណើរការទាំងពីរ( iOS និង Android) គឺអាចដំណើរការ និង Share maps ដែលអ្នកបានបង្កើតនៅក្នុងGoogle My Maps បាន។
ការ update ថ្មីនេះគឺបានដាក់អោយធ្វើការទាញហើយសម្រាប់អ្នកប្រើប្រាស់ iOS នៅលើ App Store ។ ចំណែកឯ Android update វិញគឺមិនទាន់ច្បាស់នៅឡើយទេ តែប្រហែលជានឹងដាក់អោយប្រើប្រាស់នៅសប្ដាហ៍ក្រោយ៕
0 comments:
Post a Comment