ឆ្នាំ ២០១៤ ជិតនឹងបញ្ចប់ហើយ យើងងាកមកសរុបផលិតផល និងការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាម្ដងមើលថា មានអ្វីខ្លះដែលជាបរាជ័យរបស់ក្រុមហ៊ុនបច្ចេវិទ្យាធំៗ។
11. Microsoft’s Band

ខ្សែដៃអេឡិចត្រូនិករបស់ Microsoft បានរងការរិះគន់យ៉ាងចាស់ដៃដោយសារថាមពលថ្មមិនល្អ ងាយចូលទឹក និងការ Snyc ក៏ដូចជា Pair តាមរយៈ Bluetooth មិនសូវដំណើរការរលូន។
10. Swing Copters

Developer ជនជាតិវៀតណាមដែលជោគជ័យក្នុងការបង្កើតហ្គេម Flappy Bird បានត្រឡប់មកជាថ្មីជាមួយហ្គេម Swing Copters តែហ្គេមថ្មីមិនជោគជ័យដូច Flappy Bird ឡើយ។
9. iCloud

២០១៤ ជាឆ្នាំមិនល្អសម្រាប់ប្រព័ន្ធ iCloud របស់ Apple ដោយសាររងការវាយប្រហារម្ដងជាពីរដងដោយសាររូបភាពស្រាតរបស់តារាល្បីៗត្រូវបានបែកធ្លាយ ដែលបញ្ហានេះបង្កក្ដីកង្វល់ជុំវិញសុវត្ថិភាពលើកន្លែងផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនអាមេរិកមួយនេះ។
8. iOS 8.0.1

មនុស្សជាង ៤ ម៉ឺននាក់ដែលប្រញាប់ទាញយក iOS 8.0.1 យកប្រើពេលចេញភ្លាមបានក្លាយជាជនរងគ្រោះដោយសារបញ្ហាមួយចំនួនកើតមានមិនចេះចប់លើប្រព័ន្ធប្រតិបត្តិការមួយនេះ។ តែក្រោយមក Apple ក៏បានបញ្ចេញ Version ថ្មីដើម្បីដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់វិញ។
7. Jelly

សហស្ថាបនិករបស់ Twitter លោក Biz Stone បានរត់ទៅបង្កើតក្រុមហ៊ុនថ្មីឈ្មោះថា Jelly (ក្រុមហ៊ុនធ្វើការពាក់ព័ន្ធនឹង App Q&A នៅលើទូរសព្ទ) តែគ្មានអ្នកចាប់អារម្មណ៍ និងចុងក្រោយត្រូវបាត់ដង្ហើម។
6. Google Glass

Google Glass ក៏មិនសូវទទួលបានផ្លែផ្កាពីសំណាក់អ្នកប្រើប្រាស់ដែរនៅឆ្នាំនេះ តែ Google នៅតែមិនបោះបង់មហិច្ឆតារបស់ខ្លួន ហើយថាឆ្នាំ២០១៥ ខាងមុខនឹងបន្តបញ្ចេញ Version មួយទៀតគឺ Google Glass 2.0។
5. Twitter’s stock

ភាគហ៊ុនរបស់ Twitter បានធ្លាក់ចុះ ៨៥% នៅឆ្នាំនេះដោយសារចំនួនអ្នកប្រើប្រាស់មិនព្រមរីកទៅមុខដូចបណ្ដាញសង្គមយក្ស Facebook ឡើយ។
4. Samsung’s smartwatches

Samsung បានបញ្ចេញ Smartwatch របស់ខ្លួនជាច្រើនម៉ូដែល តែចំនួនលក់ទៅកាន់អតិថិជនហាក់មិនសូវទទួលផលដូចការរំពឹងទុក។
3. Facebook Slingshot

Fabebook បានបញ្ចេញ App ចំនួនបីដូចជា Paper, Slingshot និង Rooms ដើម្បីបង្កើនភាពសម្បូរបែបនៅលើបណ្ដាញសង្គមរបស់ខ្លួន តែមិនសូវមានមនុស្សអើពើនឹង App ទាំងបីខាងលើឡើយ។
2. King Digital’s IPO

ការបញ្ចេញលក់ហ៊ុនលើកដំបូងជាសាធារណៈ (IPO) របស់ក្រុមហ៊ុន King Digital ហាក់មិនកាក់កបទាល់តែសោះ។ តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតហ្គេម Candy Crush នេះបានធ្លាក់ពី ២២,៥ ដុល្លារមក ១៩ ដុល្លារត្រឹមមួយថ្ងៃដំបូង។ ឥលូវនេះកាន់តែធ្លាក់ទៀតមកនៅត្រឹម ១៧ ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន។
1. Amazon’s Fire phone

Amazon បានបញ្ចេញទូរសព្ទដំបូងរបស់ខ្លួន Amazon Fire តែលក្ខណៈសម្បត្តិ និងរូបរាងរបស់វាមិនបានទាក់ចិត្តអ្នកប្រើប្រាស់ឡើយ ហើយជាលទ្ធផលការលក់ក៏មិនមានអ្វីជាការកត់សម្គាល់ដែរ៕
0 comments:
Post a Comment