Google Adsense ការពិតអីចឹងទេ!
22 Dec, 2014 10:00
អ្វីទៅជា Google Adsense ? បច្ចុប្បន្នមានប្រិយមិត្តមួយចំនួននៅឡើយមិនស្គាល់ពី Google Adsense ហើយដោយសារតែមានបញ្ហាផ្សេងៗក្នុងការបង្កើត ក៏មានប្រិយមិត្តមួយចំនួនកំពុងតែស្វះស្វែងរកទិញ Google Adsense ក្នុងតម្លៃមួយថ្លៃ។
លោក ជាង សេងង៉ួន បានឲ្យដឹងថា Google Adsense គឺជាកម្មវិធីនៃការផ្សាយពាណិជ្ជកម្មដែលបង្កើត និង ដំណើរការដោយក្រុមហ៊ុនធំជាងគេទី ១ ខាង internet គឺ Google Inc. ។ ម្ចាស់គេហទំព័រ និង blog ទាំងអស់អាចធ្វើការចុះឈ្មោះទៅក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ទំព័រ www.google.com/adsense/ រួចពួកគេអាចយក អក្សរ, រូបភាព, វីដេអូ, flash និង ប្រភេទពាណិជ្ជកម្មផ្សេងទៀតមកដាក់លើគេហទំព័រ ឬ blog របស់ពួកគេបាន។
លោកបន្តថា បច្ចុប្បន្នដោយសារមានការពិបាកក្នុងការបង្កើត Google Adsense ទើបធ្វើឲ្យម្ចាស់គេហទំព័រ និង Blog មួយចំនួនបង្ខំចិត្តដើរទិញក្នុងតម្លៃមួយថ្លៃអាចរហូតដល់រាប់រយដុល្លារ។
សេងង៉ូន បន្ថែមថា ហេតុដែលប្រិយមិត្តទាំងនោះធ្វើដូច្នេះក៏ព្រោះតែ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះត្រូវបានគ្រប់គ្រងតាមដានដោយក្រុមហ៊ុន Google ហើយប្រិយមិត្តទាំងនោះអាចបង្កើតប្រាក់ចំណូលទៅតាមលក្ខណៈក្នុងចុចមួយ Click មើលទទួលបាន ១ សេន ឬ ក៏ ២ សេនជាដើម។
យ៉ាងណាប្រាក់ដែលទទួលបានគឺពេលខ្លះអាចបើកបានតាមរយៈ Western Union និង ពេលមិនអាចបើកបានប៉ុន្តែអាចចាយលើអនឡាញ។ លោកបានបញ្ជាក់ថាសម្រាប់ប្រាក់ដែលអាចបើកបានគឺប្រហែលចាប់ពី ៥០ ដុល្លារឡើងទៅ។
សម្រាប់របៀបការបង្កើត Google Adsense និងការប្រើប្រាស់ Sabay នឹងបង្ហាញលម្អិតជាបន្តបន្ទាប់៕
0 comments:
Post a Comment