Friday, 26 December 2014

របៀបធ្វើ​​អោយកុំព្យូទ័រ​​ របស់​​លោក​​​​អ្នក​ដំណើរ​ លឿនជាងធម្មតា​​​ (មានរូបភាព)

របៀបធ្វើ​​អោយកុំព្យូទ័រ​​ របស់​​លោក​​​​អ្នក​ដំណើរ​ លឿនជាងធម្មតា​​​ (មានរូបភាព)

តើលោកអ្នក​​មានឆ្ងល់ថា មូលហេតុអ្វី​​បានជាកុំព្យូទ័ររបស់លោក​​អ្នកកាន់តែយឺតទៅៗ ដែរឬទេ? កត្តាទាំងអស់នេះ វាមានមូល​​​ហេតុច្រើនយ៉ាង​ដែល​​ធ្វើប្រព័ន្ឋប្រតិបតិ្តការរបស់លោកអ្នក​​យឹតបែបនេះ​​ ។ ប្រសិនបើកុំព្យូទ័ររបស់​លោក​អ្នកយឺ​ត សូមអនុវត្តតាមជំហាន​​ខាងក្រោម៖

១. ពិនិត្យទំហំ Hard Disk របស់អ្នក៖ យើងត្រូវរក្សា​ទុក ទំហំ Hard Disk អោយសល់យ៉ាងហោចណាស់ ១៥% នៃ​ ទំហំ Hard Disk សរុប​​។ ចូលទៅ មើល ទំហំ Hard Disk ៖ ត្រូវ Right-click => Local drive(C,D,E,...) =>Properties។ ពេលនោះអ្នក​​នឹងឃើញ ក្រាបផ្លិតមួយដែល​​មានពណ៌ខៀវ(ទំហំ Memory ដែលនៅកំពុងប្រើ​)​​​​ និងផ្កាឈូក(ទំហំ Memory ដែលមិនទាន់បានប្រើ​​)​​​​ ចឹងអ្នកត្រូវ​​​​អោយ Hard Disk រឺពណ៌ផ្កាឈូក​​ របស់អ្នក​នៅ​សល់ Space ១៥ %ដើម្បីអោយកុំព្យូទ័ររបស់​​អ្នក​​ដំណើរការ​បានល្អ។
Make Your Computer Run Faster Step 1.jpg

២. លុបកម្មវិធីដែល​​មិនសំខាន់ចោល​​៖ ជាទូទៅ​ យើងសង្កេតឃើញថា អ្នកប្រើប្រាស់កុំព្យូ័រមួយចំនួនមិនបាន​ចាប់​អារម្មណ៍​ក្នុងការ​​​តំ​ឡើង​កម្មវិធីទេ​ អ្នកខ្លះ ចេះតែតំឡើង មិនដឹង​ពីការខាត​​ទំហំ space របស់កុំព្យូទ័រ ។ ដូច្នេះ​ដើម្បី​លុបកម្មវិធីទាំងនេះ យើងត្រូវចូលទៅ ៖ Control Panel>Add or Remove Programs(or Uninstall a Program)ហើយរកមើលកម្មវិធី​​ណាដែលអ្នកមិនត្រូវការ​​ជាចាំបាច់ ដោយធ្វើការ ចុច (select) លើវា បន្ទាប់មក​​​ចុចលើពាក្យ Uninstall ជាការស្រេច។
Make Your Computer Run Faster Step 2.jpg



៤. ត្រូវសំអាត​ Recycle Bin របស់លោកអ្នកជាប្រចាំ​ កុំអោយវា​ផ្ទុកឯកសារមិនបានការច្រើនពេក និងនាំ​អោយយឺ​ត​ប្រព័ន្ឋប្រតិបត្តិការរបស់អ្នក។ មនុស្សមួយចំនួនមិនបាន​​ចាប់អារម្មណ៍រឿងនេះទេ គិតតែពី​លុបមិនដឹងថា ឯកសារ​ដែល​លុបនឹង វាធ្លាក់ចូល Recycle Bin ឡើងកកកុញ ចឹងយើងត្រូវលុប ២ដង​ដើម្បីអោយវាចេញ Hard Disk របស់​យើង។
Image:Make Your Computer Run Faster Step 2Bullet3.jpg

៤. Start Up៖ នៅពេលយើង​តំឡើងកម្មវិធីមួយចំនួន យើងមិនគួរអោយវា Start up ទេ មានន័យថា ពេលដែល​យើងបើកកំព្យូទ័រមកភ្លាម​ នោះកម្មវិធីនឹងបើកមកភ្លាមដែរ​ ដូច្នេះវា​អាចនឹងធ្វើអោយកុំព្យូទ័រ​​របស់យើង​​យឺត។
Make Your Computer Run Faster Step 3.jpg
ចំពោះបញ្ហានេះ វាមានច្រើនទៀតដែលយើងពុំបានលើកមកបង្ហាញ​ តែ Everyday សង្ឃឹមថា ពត៌មាននេះ​អាចនឹងជួយដល់លោក​បានមួយចំនួន។​

រៀបចំដោយ៖ រ៉ាណា
ប្រភព៖ http://www.wikihow.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan