វិធី៩យ៉ាងដែលអាចកែប្រែអោយ យើងក្លាយជាមនុស្សជោគជ័យ

ថ្ងៃ ពុធ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៤ ម៉ោង ១០:០២
នេះជាគន្លឹះសំខាន់ៗដែលអាច ធ្វើអោយយើងទទួលបាននូវជីវិត ជោគជ័យ។ ជាក់ស្តែងណាស់ មនុស្សដែលមានអត្តចរិកល្អ គឺតែងតែ ទទួលជោគជ័យ មិនថា នៅកន្លែងធ្វើការ ឫ ក៏នៅជាមួយមិត្តភក្តិ , ក្រុមគ្រួសារ និង គូស្នេហ៍នោះទេ។ ដូច្នេះបើសិនជាអ្នកទាំងគ្នាអស់ ចង់អោយជីវិតទទួលបាននូវភាពជោគជ័យ Everyday.com.kh មានវិធី៩យ៉ាង ខាងក្រោមនេះដើម្បីជួយដល់អ្នកអ្នកទាំងអស់គ្នា៖
១. ចេះលេងសើច ៖ ការលេងសើចជាចំនុចសំខាន់ដែលមិនអាចខ្វះបាន ហើយវាក៏ជាការធ្វើប្រាស្រ័យទាក់ទងទៅ មនុស្សដទៃ អោយកាន់តែមានភាពជិតស្និតដែរ។ ជោគជ័យលុះត្រាការប្រាស្រ័យទាក់ទងយើងនិងអ្នកដទៃបានល្អ។

២. ជួយអ្នកដទៃ ៖ ការជោគជ័យមិនមែនឃើញតែខ្លួនជោគជ័យហើយថាខ្លួនឯងជោគជ័យនោះទេ យើងត្រូវមើល មនុស្ស នៅក្បែរខ្លួនជោគជ័យដែររឺនៅ ព្រោះថាការជួយអ្នកដទៃ ធ្វើអោយយើងជោគជ័យទាំងមិត្តភាពនិង ការងារ។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នក អាចជួយអ្នកដទៃបាននោះ អារម្មណ៍របស់អ្នក ក៏ស្រស់ថ្លា ទៅតាមនោះដែរ។

៣. ស្គាល់មនុស្សថ្មី ៖ កាន់តែស្គាល់មនុស្សច្រើន កាន់តែមានទំនាក់ទំនងល្អ។

៤. មានគំនិតយោបល់ ៖ ការមានគំនិតយោបល់កាន់តែច្រើន គឺវាអាចពង្រីកនូវការយល់ដឹងយើងកាន់តែច្រើន។ លើសពីនេះទៅទៀត អ្នកដទៃនឹងអាចយល់ពីតំលៃនៃគំនិតរឺយោបល់ដែលយើងមាន។

៥. ធ្វើជាអ្នកស្តាប់ ៖ ស្តាប់ហើយធ្វើការពិចារណាយកអ្វីដែលល្អ ដើម្បីធ្វើត្រាប់តាម ហើយបោះចោលនូវអ្វីដែលអាក្រក់។

៦. គិតក្នុងផ្លូវវិជ្ជមាន ៖ អ្នកជោគជ័យត្រូវតែគិតពីចំនុចវិជ្ជមានច្រើនជាងចំនុចអវិជ្ជមាន។ ការគិត ក្នុងផ្លូវអវិជ្ជមាននឹងធ្វើឲ្យអ្នកស្ថិតនៅក្នុងភាពសង្ស័យមិនចេះចប់មិនចេះហើយ។ អ្នកជោគជ័យត្រូវក្នុងផ្លូវវិជ្ជមានជានិច្ច និង មិនត្រូវ គិតពីអ្នកដទៃ ក្នុងផ្លូវអាក្រក់ឡើយ។

៧. អានច្រើន និង ដឹងច្រើន ៖ ចំនេះដឹងទូទៅសុទ្ធបានមកពីការអានរាល់ឯសារទាំងអស់។ អានកាន់តែច្រើនគំនិតនិងការបញ្ចេញយោបល់មានកាន់តែច្រើន។

៨. ជឿជាក់លើខ្លួនឯង ៖ មនុស្សគ្រប់រូបសុទ្ធតែមានការជឿជាក់លើខ្លួនឯង។ ពិសេសអ្នកជោគជ័យពិតជឿជាក់លើខ្លួនឯងខ្លាំងណាស់ មុននឹងពួកគាត់ទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ។ នេះជារឿង ដ៏សំខាន់មួយ ដែលលោកអ្នក គួរតែមាន ទំនុកចិត្ត លើខ្លួនឯង រាល់គ្រប់ស្ថានភាពទាំងអស់។

៩. ចេះគោរពអ្នកដទៃ ៖ នៅកន្លែងធ្វើការ ឫ ក៏នៅជាមួយមិត្តភក្តិ , ក្រុមគ្រួសារ និង គូស្នេហ៍នោះទេ ការគោរពសិទ្ធគ្នាទៅវិញទៅមកពិតជាសំខាន់ណាស់។ នៅពេលដែលអ្នក កាន់តែគោរពអ្នកដទៃ អ្នកនឹងទទួលបាន ការគោរពពីដទៃ ដូចគ្នា ដែលធ្វើឲ្យអ្នក ក្លាយជាមនុស្ស ដែលមានអត្តចរិកល្អ។

---------------------------
Everyday.com.kh
0 comments:
Post a Comment