Sunday, 28 December 2014

​ឥណ្ឌូណេស៊ី ២០ឆ្នាំ​ចុង​ក្រោយ ធ្លាក់​យន្តហោះ​ឥត​ស្វាង


29 Dec, 2014 
​ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​អាក្រក់​ក្នុង​វិស័យ​អាកាសចរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​សារ​មាន​គ្រោះថ្នាក់​យន្តហោះ​ធំៗ​បាន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា ដែល​រួម​មាន​ទាំង​ការ​បាញ់​ធ្លាក់​ជើង​ហោះហើរ​ MH17 និង​ការ​បាត់​ខ្លួន​ MH370 របស់ Malaysia Airlines ជា​ដើម។

បើ​និយាយ​តែ​ពី​ឥណ្ឌូណេស៊ី​វិញ ត្រឹម​រយៈ​ពេល​២០ឆ្នាំ​ចុង​ក្រោយ​ មនុស្ស​៥៣២នាក់​បាន​ស្លាប់​ដោយ​សារ​​គ្រោះថ្នាក់​​យន្តហោះ។ បើ​និយាយ​ពី​​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​វិញ ​មាន​ករណី​គ្រោះថ្នាក់​យន្តហោះ​មួយ​ជា​រៀងរាល់​ឆ្នាំ​ គិត​ទាំង​ការ​បាត់​ខ្លួន​យន្តហោះ​របស់ AirAsia កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ ដែល​មាន​មនុស្ស​១៦២នាក់​លើ​នោះ​ផង​ដែរ។

01
យន្តហោះ​របស់​ក្រុម Air Asia ដែល​បាត់​ខ្លួន​ថ្ងៃ​អាទិត្យ​ម្សិលមិញ

ខាង​ក្រោម​នេះ​ជា​ករណី​គ្រោះថ្នាក់​យន្តហោះ​ធំៗ​​មួយ​ចំនួន​នៅ​ឥណ្ឌូណេស៊ី៖

​ខែ​មេសា ឆ្នាំ​២០១៣៖ ធ្លាក់​យន្តហោះ Boeing 737-800 របស់​ក្រុមហ៊ុន Lion Air មាន​អ្នក​ដំណើរ​​១០៨នាក់ គ្មាន​អ្នក​ស្លាប់ តែ​របួស​​ជាង​២០នាក់​

1

ខែ​ឧសភា ឆ្នាំ​២០១២៖ ធ្លាក់​យន្តហោះ​ Sukhoi Superjet-100 ស្លាប់​មនុស្ស៤៥នាក់

2

ខែ​កញ្ញា ឆ្នាំ​២០០៥៖ ធ្លាក់​យន្តហោះ Mandala Airlines Flight 091 ស្លាប់​មនុស្ស​១៤៩នាក់

4

ខែ​ធ្នូ ឆ្នាំ​១៩៩៧៖ ធ្លាក់​យន្តហោះ SilkAir Flight 185 ស្លាប់​មនុស្ស​១០៤នាក់

5

ខែ​កញ្ញា ឆ្នាំ​១៩៩៧ ធ្លាក់​យន្តហោះ​ Garuda Indonesia Flight 152 ស្លាប់​មនុស្ស​២៣៤នាក់

6

ខាង​លើ​នេះ គ្រាន់តែ​ជា​ការ​ដក​ស្រង់​ខ្លះៗ​នៃ​គេហទំព័រ​ Daily Mail របស់​អង់គ្លេស​ប៉ុណ្ណោះ នៅ​មាន​ករណី​គ្រោះថ្នាក់​ផ្សេង​ទៀត​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។


ដោយ៖ សុខ សុវត្ថិ
ប្រភព៖ dailymail

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan