Sunday, 28 December 2014

ល្ហុង​មាន​ប្រយោជន៍​ច្រើន​ហួស​ស្មាន​ទាំង​សម្រស់ និង​សុខភាព


29 Dec, 2014 
ល្ហុង​ជា​ផ្លែឈើ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​របស់​ប្រជាជន​ខ្មែរ ដោយ​សារ​តែ​វា​អាច​យក​ទៅ​ធ្វើ​ម្ហូបបាន​ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អាច​ទទួល​ទាន​បាន​ទាំង​នៅ​ខ្ចី និង​ពេល​ទុំ។ ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ពិសា ល្ហុង​នៅ​មាន​អត្ថបទ​ប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ទៀត ហួស​ពី​ការ​ស្មាន។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​​ជា​ច្រើន​របស់​ផ្លែ​ល្ហុង៖

670px-Eat-Papayas-Step-3

១. ល្អ​ចំពោះ​ស្បែក

វា​គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ស្បែក​ និង​អាច​ធ្វើ​ម៉ាស់​បិត​មុខ​ដើម្បី​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត។ វា​ជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​មុន ជួយ​បើក​រន្ធញើស​ដែល​ស្ទះ និងបញ្ហា​ស្បែក​ផ្សេងៗ​ទៀត។ សាច់​របស់​ផ្លែ​ល្ហុង​គេ​ហៅថា papain ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​កោសិកា​ងាប់​ និង​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ជា​ថ្មី។

២. កាត់បន្ថយ​កូឡេស្តេរ៉ូល

វា​ជា​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​ក្នុង​ឈាម​បាន។ វា​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​ការពារ​អុកស៊ីតកម្ម​កូឡេស្តេរ៉ុល​​កុំ​ឲ្យ​ត្រឡប់​មក​វិញ​ និង​អាច​ជួយ​ការពារ​ការ​គាំង​បេះដូង។

៣. ប្រឆាំង​ភាព​ចាស់

Gabaldon (21)

ផ្លែ​ល្ហុង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ការ​ជួយ​គ្រប់គ្រង​ភាព​ចាស់​ជាង​វ័យ​បាន។ គុណភាព​របស់​ផ្លែ​ល្ហុង​នេះ​គឺ​អាច​ជួយ​ឲ្យ​អ្នក​​មើល​ទៅ​ក្មេង​ជាង​វ័យ។

៤. បង្កើន​ភាព​ស៊ាំ

ប្រព័ន្ធ​ភាព​ស៊ាំ​ដើរ​តួនាទី​ជា​ខែល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​នានា​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ។ ល្ហុង​តែ​មួយ​មុខ​មាន​ផ្ទុក​វីតាមីន C ២០០% នៃ​តម្រូវការ​ប្រចាំថ្ងៃ​ និង​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​រឹតតែ​ប្រសើរ​ឡើង។

៥. ល្អ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម

ផ្លែ​ល្ហុង​ គឺជា​ជម្រើស​អាហារ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ព្រោះ​វា​មាន​ជាតិ​ស្ករ​ទាប។ ដូចគ្នា​ផង​ដែរ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ​ល្ហុង​ដើម្បី​ការពារ​វា​ពី​ការ​កើត​ឡើង​នូវ​ជំងឺ​នេះ។

៦. ប្រឆាំង​ការ​រលាក​សន្លាក់
webjazba.com-201143839

រលាក​សន្លាក់​គឺជា​ប្រភេទ​មួយ​ជំងឺ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត។ បរិភោគ​ល្ហុង​គឺ​ល្អ​សម្រាប់​ឆ្អឹង​របស់​អ្នក​ព្រោះ​វា​មាន​គុណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ព្រមទាំង​ផ្ទុក​នូវ​ជាតិ​វីតាមីន C ដែល​ជួយ​ក្នុង​ការ​រក្សា​សំណុំ​បែបបទ​ផ្សេង​គ្នា​នៃ​ការ​រលាក​សន្លាក់។

៧. ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ

ស្ត្រី​ដែល​កំពុង​ជួបប្រទះ​ការ​ឈឺចាប់​ពេល​មក​រដូវ​គួរតែ​ទទួលទាន​ផ្លែ​ល្ហុង​ព្រោះ​វា​មាន​ជាតិ​អង់ហ្ស៊ីម papain ដែល​ជួយ​ក្នុង​​គ្រប់គ្រង​ និង​ធ្លាក់​ចុះ​លំហូរ​ឈាម​កំឡុង​ពេល​មក​រដូវ។


ប្រែ​សម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ thehealthsit

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan