ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានចាប់កំណើតឡើងតាំងពីឆ្នាំ ១៩៣០ មកម្ល៉េះដោយធ្វើការប្រកួតរាល់ ៤ ឆ្នាំម្ដង ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិកម្ពុជាទើប តែបានចូលរួមប្រកួតជម្រុះនៅឆ្នាំ ១៩៩៨ ដែលរៀបចំនៅប្រទេសបារាំង រហូតដល់បច្ចុប្បន្នប៉ុណ្ណោះ (ជម្រុះ World Cup 2014 នៅប្រេស៊ីល) ខណៈគ្រប់ពេលប្រកួតសុទ្ធតែធ្លាក់នៅវគ្គជម្រុះដំបូងទាំងអស់។

ក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមក
វគ្គជម្រុះ World Cup 1998 នៅបារាំង
ការជម្រុះប្រចាំទ្វីបអាស៊ីនៅឆ្នំាំនោះមានក្រុមចូលរួមចំនួន ៣៦ ដោយត្រូវជម្រុះជា៣ លើក ស្របពេលប្រកួតជុំដំបូង ចែកជាពូលផ្សេងៗ គ្នា រហូតដល់ ១០ ពូល។ កម្ពុជា នៅពូលទី៥ ជាមួយប្រទេសអ៊ូបេគីស្ថាន, យេមែន, និង ឥណ្ឌូណេស៊ី។
កម្មវិធីប្រកួតក្នុងពូល ៥
| ||||
កាលបរិច្ឆេទ | លទ្ធផល | ទីលានប្រកួត | ||
៦/មេសា/១៩៩៧ | ឥណ្ឌូណេស៊ី | ៨ – ០ | កម្ពុជា | ឥណ្ឌូណេស៊ី |
២០/មេសា/១៩៩៧ | កម្ពុជា | ០ – ១ | យេមែន | ពហុកីឡដ្ឋានជាតិ |
២៧/មេសា/១៩៩៧ | កម្ពុជា | ១ – ១ | ឥណ្ឌូណេស៊ី | ពហុកីឡដ្ឋានជាតិ |
១៦/ឧសភា/១៩៩៧ | យេមែន | ៧ – ០ | កម្ពុជា | យេមែន |
២៥/ឧសភា/១៩៩៧ | អ៊ូបេគីស្ថាន | ៦ – ០ | កម្ពុជា | អ៊ូបេគីស្ថាន |
២៩/មិថុនា/១៩៩៧ | កម្ពុជា | ១ – ៤ | អ៊ូបេគីស្ថាន | ពហុកីឡដ្ឋានជាតិ |
តារាងចំណាត់ថ្នាក់
| |||||||||
ល.រ | ក្រុម | ប្រកួត | ឈ្នះ | ស្មើ | ចាញ់ | គ្រាប់ | គ្រាប់- | គ្រាប់+ | ពិន្ទុ |
១ | អ៊ូបេគីស្ថាន | ៦ | ៥ | ១ | ០ | ២០ | ៣ | ១៧ | ១៦ |
២ | យេមែន | ៦ | ២ | ២ | ២ | ១០ | ៧ | ៣ | ៨ |
៣ | ឥណ្ឌូណេស៊ី | ៦ | ១ | ៤ | ១ | ១១ | ៦ | ៥ | ៧ |
៤ | កម្ពុជា | ៦ | ០ | ១ | ៥ | ២ | ២៧ | -២៥ | ១ |
សរុបនៅវគ្គជម្រុះតំបន់ទ្វីបអាស៊ី ក្រុមជម្រើសជាតិ អ៊ីរ៉ង, ជប៉ុន, កូរ៉េខាងត្បូង និង អារ៉ាប់រួម មានសិទ្ធិកក់សំបុត្រយន្តហោះទៅប្រកួតនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១០ មិថុនា ដល់ ១២ កក្កដា ១៩៩៨។
វគ្គជម្រុះ World Cup ២០០២ នៅកូរ៉េខាងត្បូង និង ជប៉ុន
នៅវគ្គជម្រុះឆ្នាំ ២០០២ នេះក៏មិនខុសពីកាលពីឆ្នាំ ១៩៩៨ ដែរ តែម្ដងនេះកម្ពុជាស្ថិតនៅពូល ៩ ជាមួយក្រុម ចិន, ឥណ្ឌូណេស៊ី និង ម៉ាលឌីវ។
នៅវគ្គជម្រុះឆ្នាំ ២០០២ នេះក៏មិនខុសពីកាលពីឆ្នាំ ១៩៩៨ ដែរ តែម្ដងនេះកម្ពុជាស្ថិតនៅពូល ៩ ជាមួយក្រុម ចិន, ឥណ្ឌូណេស៊ី និង ម៉ាលឌីវ។
កម្មវិធីប្រកួតក្នុងពូល ៩
| ||||
កាលបរិច្ឆេទ | លទ្ធផល | ទីលានប្រកួត | ||
១/មេសា/២០០១ | ម៉ាល់ឌីវ | ៦ – ០ | កម្ពុជា | ម៉ាល់ឌីវ |
១៥/មេសា/២០០១ | កម្ពុជា | ១ – ១ | ម៉ាល់ឌីវ | ស្ដាតចាស់ |
២២/មេសា/២០០១ | ឥណ្ឌូណេស៊ី | ៦ – ០ | កម្ពុជា | ឥណ្ឌូណេស៊ី |
២៩/មេសា/២០០១ | កម្ពុជា | ០ – ២ | ឥណ្ឌូណេស៊ី | ស្ដាតចាស់ |
៦/ឧសភា/២០០១ | កម្ពុជា | ០ – ៤ | ចិន | ស្ដាតចាស់ |
២០/ឧសភា/២០០១ | ចិន | ៣ – ១ | កម្ពុជា | ចិន |
តារាងចំណាត់ថ្នាក់
| |||||||||
ល.រ | ក្រុម | ប្រកួត | ឈ្នះ | ស្មើ | ចាញ់ | គ្រាប់ | គ្រាប់- | គ្រាប់+ | ពិន្ទុ |
១ | ចិន | ៦ | ៦ | ០ | ០ | ២៥ | ៣ | ២២ | ១៨ |
២ | ឥណ្ឌូណេស៊ី | ៦ | ៤ | ០ | ២ | ១៦ | ៧ | ៩ | ១២ |
៣ | ម៉ាល់ឌីវ | ៦ | ១ | ១ | ៤ | ៨ | ១៩ | -១១ | ៤ |
៤ | កម្ពុជា | ៦ | ០ | ១ | ៥ | ២ | ២២ | -២០ | ១ |
ក្រុមចំនួន ៤ ប្រចាំទ្វីបអាស៊ី ដែលមានឈ្មោះចូលរួមប្រកួត World Cup 2002 មានម្ចាស់ផ្ទះ ជប៉ុន-កូរ៉េខាងត្បូង, អារ៉ាប់រួម និង ប្រទេសចិន ដែលនៅពូលវគ្គជម្រុះដំបូងជាមួយកម្ពុជាផ្ទាល់តែម្ដង។
វគ្គជម្រុះ World Cup ២០០៦ នៅអាល្លឺម៉ង់
មានប្រទេសជាសមាជិកចំនួន ៤៤ ក្នុងទ្វីបអាស៊ីបានចូលរួមប្រកួតជម្រុះ ខណៈប្រទេសកម្ពុជា, ប្រ៊ុយណេ, ប៊ូតាន់ និង ប្រ៊ុយណេ មិនបានចូលរួមប្រកួតជាមួយគេនោះទេ ខណៈប្រទេសមីយ៉ាន់ម៉ា ជាប់ពិន័យ FIFA មិនឱ្យចូលរួមប្រកួត។ ដូច្នេះសល់ក្រុមចំនួន ៣៩ ខណៈកៅអីសម្រាប់ទ្វីបមួយនេះមានចំនួន ៤ ក្រុមកន្លះ។
ក្រុម ៤ របស់អាស៊ីដែលមានឈ្មោះធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ មាន អ៊ីរ៉ង, ជប៉ុន, អារ៉ាប់ប៊ីសាអូឌីត និង កូរ៉េខាងត្បូង ខណៈក្រុមជម្រើសជាតិបារ៉ែន អស់សិទ្ធិក្រោយប្រកួតដណ្ដើមកៅអីកន្លះ ពីក្រុម Trinidad and Tobago មកពីទ្វីបអូសេអានី មិនបាន។
វគ្គជម្រុះ World Cup ២០១០ នៅអាហ្វ្រិចខាងត្បូង
វគ្គជម្រុះប្រចាំទ្វីបអាស៊ី មានប្រទេសចូលរួមចំនួន ៤៣ ខណៈជម្រុះដំបូង ធ្វើការចាប់គូ ស្វែងរកក្រុមខ្លាំងឡើងទៅវគ្គជម្រុះ ជុំទី២ ជាបន្ត។ វគ្គជម្រុះដំបូងត្រូវប្រកួតចំនួន ២ ជើង ខណៈកម្ពុជា ចាប់គូប៉ះក្រុមជម្រើសជាតិ ទួរមេនីស្ថាន។
ជើង ទី១ ប្រកួតនៅថ្ងៃទី ១១ តុលា ឆ្នាំ ២០០៧ កម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិខ្លួន ក្នុងក្រុងភ្នំពេញ ទទួលភ្ញៀវ ទួរមេនីស្ថាន នៅវេលាម៉ោង ៣ រសៀល ក្រោមការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាល Ram Gosh ជនជាតិបង់ក្លាដេស។ តាមទិន្នន័យមិនផ្លូវការមួយ ការប្រកួតនៅពេលនោះមានទស្សនិកជនចូលទស្សនាតែជាង ៣ ពាន់នាក់ប៉ុណ្ណោះ ស្របពេលជាលទ្ធផលកម្ពុជា ចាញ់ ១ ទល់ ០ ក្នុងទឹកដីរបស់ខ្លួន។
១៧ ថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី ២៨ តុលា ឆ្នាំ ២០០៧ ក្រុមកម្ពុជាបានលើកទ័ពទៅប្រកួតនៅពហុកីឡដ្ឋានជាតិ ក្នុងក្រុង Ashgabat របស់ទួរមេនីស្ថាន វិញម្ដង ដែលជាការប្រកួតជើងទី២។ ខ្សែប្រយុទ្ធមកពីក្លិបព្រះខ័នរាជ (បច្ចុប្បន្នស្វាយរៀង) សំអែល ណាសា បានរកគ្រាប់បាល់បំប៉ោងសំណាងទីម្ចាស់ផ្ទះមុនគឺក្នុងនាទីទី ១២ ប៉ុណ្ណោះ ប៉ុន្តែទួរមេនីស្ថាន វាយបកបាន ៤ គ្រាប់វិញ។ សរុបលទ្ធផលទាំង ២ ជើងកម្ពុជា ចាញ់ ទួរមេនីស្ថាន ៥ ទល់ ១។
ឡើង ទៅជុំទី២ ក្រុម ទួរមេនីស្ថាន បានប្រកួតចាញ់ក្រុម ហុងកុង ដោយលទ្ធផលទាំង ២ ជើង ៣ ទល់ ០ ខណៈក្រុម ៤ ប្រចាំទ្វីបអាស៊ីមានឱកាសជិះយន្តហោះទៅប្រកួត World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង គឺ អូស្ត្រាលី, ជប៉ុន, កូរ៉េខាងជើង និង កូរ៉េខាងត្បូង។ ចំណែកក្រុមបារ៉ែន ដណ្ដើមកៅអីកន្លះពីក្រុមនូវែលហ្សេឡង់ តំណាងមកពីទ្វីបអូសេអានីមិនបាន។
វគ្គជម្រុះ World Cup ២០១៤ នៅប្រេស៊ីល
វគ្គ ជម្រុះប្រចាំទ្វីបអាស៊ីមានក្រុមចូលរួមចំនួន ៤៣ ប្រទេស ខណៈជម្រុះជំហានដំបូងមានក្រុមចំនួន ១៦ ត្រូវប្រកួតគ្នារកកៅអីឡើងទៅប៉ះក្រុមខ្លាំងនៅជុំទី២ ចំនួន ២២ ប្រទេសផ្សេងទៀត។ កម្ពុជាចាប់ដៃគូប៉ះប្រទេសក្បែរខាងឡាវ។

អ្នកគាំទ្រក្រុមកម្ពុជា ពេលប្រកួតជាមួយឡាវ នៅឆ្នាំជម្រុះ ២០១១
ប្រកួតជើងទី១ កម្ពុជាក្រោមការដឹកនាំរបស់ Lee Tae Hoon ធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវឡាវ នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១១ លើវាលស្មៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៣ រសៀល ដោយមានការកាត់សេចក្ដីពីលោកអាជ្ញាកណ្ដាល Yadollah Jahanbazi ជនជាតិអ៊ីរ៉ង់។ ជាលទ្ធផល កម្ពុជា ឈ្នះ ៤ ទល់ ២។
ចូល ដល់ជើងទី២ គឺនៅថ្ងៃទី ៣ កក្កដា នៅឆ្នាំ ២០១១ ក្រុមកម្ពុជាបានធ្វើដំណើរធ្វើជាភ្ញៀវទៅប្រកួតជើងទី២ នៅប្រទេសឡាវវិញម្ដង លើទីលានកីឡដ្ឋាន New Laos National Stadium ក្នុងក្រុមវៀងចន្ទន៍។ ចប់ ៩០ នាទី លទ្ធផល កម្ពុជាចាញ់៤-២ ដោយសរុបលទ្ធផលទាំងពីរជើងកម្ពុជា ស្មើគ្នាជាមួយ ឡាវ ៦ ទល់ ៦។ លោកអាជ្ញាកណ្ដាលSATO Ryuji ជនជាតិជប៉ុន បានបន្ថែមម៉ោងប្រកួត ១៥ នាទី ចំនួន ២ ដង។ ជាលទ្ធផលកម្ពុជាចាញ់ ៦ ទល់ ៨។
វគ្គជម្រុះ FIFA World Cup 2018
ប្រទេសនៅទ្វីបអាស៊ី ចំនួន ១២ ដែលមានចំណាត់ថ្នាក់ក្នុងតារាងពិន្ទុទាបជាងគេ (នៅក្នុងខែ មករា ឆ្នាំ ២០១៥) ក្នុងនោះមានកម្ពុជា ផងដែរនោះ បានចាប់ឆ្នោតជ្រើសរើសគូកាលពីថ្ងៃទី ១០ ខែ កុម្ភៈ កន្លងទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងការប្រកួតជម្រុះបឋមនៃពានរង្វាន់ FIFA World Cup 2018 ក្នុងតំបន់អាស៊ី។
ជាលទ្ធផល ក្រុមកម្ពុជា ត្រូវជួបក្រុមជម្រើសកោះម៉ាកាវ ដោយជើងទី១ ប្រកួតនៅទឹកដីប្រទេសកម្ពុជា វេលាម៉ោង ៤ រសៀលថ្ងៃទី ១២ ខែ មីនា និង ជើងទី២ ទៅប្រកួតនៅម៉ាកាវ វិញនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥។
ក្រុមឈ្នះនៅវគ្គនេះនឹងមានឈ្មោះឡើងទៅលេងនៅវគ្គចែកពូលជាមួយក្រុម ៣៤ ផ្សេងទៀត ក្នុងទ្វីបដែលជាវគ្គជម្រុះជុំទី២៕
ប្រទេសនៅទ្វីបអាស៊ី ចំនួន ១២ ដែលមានចំណាត់ថ្នាក់ក្នុងតារាងពិន្ទុទាបជាងគេ (នៅក្នុងខែ មករា ឆ្នាំ ២០១៥) ក្នុងនោះមានកម្ពុជា ផងដែរនោះ បានចាប់ឆ្នោតជ្រើសរើសគូកាលពីថ្ងៃទី ១០ ខែ កុម្ភៈ កន្លងទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងការប្រកួតជម្រុះបឋមនៃពានរង្វាន់ FIFA World Cup 2018 ក្នុងតំបន់អាស៊ី។
ជាលទ្ធផល ក្រុមកម្ពុជា ត្រូវជួបក្រុមជម្រើសកោះម៉ាកាវ ដោយជើងទី១ ប្រកួតនៅទឹកដីប្រទេសកម្ពុជា វេលាម៉ោង ៤ រសៀលថ្ងៃទី ១២ ខែ មីនា និង ជើងទី២ ទៅប្រកួតនៅម៉ាកាវ វិញនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥។
ក្រុមឈ្នះនៅវគ្គនេះនឹងមានឈ្មោះឡើងទៅលេងនៅវគ្គចែកពូលជាមួយក្រុម ៣៤ ផ្សេងទៀត ក្នុងទ្វីបដែលជាវគ្គជម្រុះជុំទី២៕
តើកម្ពុជា អាចបំបែកកំណត់ត្រា រឿងមិនដែលឆ្លងផុតវគ្គជម្រុះ FIFA World Cup ក្នុងប្រវត្តិសាស្ត្រខ្លួនបានដែរឬទេ?
អត្ថបទ៖ ម៉ឺន រស្មី
0 comments:
Post a Comment