Sunday, 8 March 2015

ស្ត្រី​ខ្លាំង​ទាំង​ ៩ ​ក្នុង​វិស័យ​បច្ចេកវិទ្យា


8 Mar, 2015 
ស្រប​គ្នា​នឹង​ទិវា​នារី​អន្តរជាតិ​ ៨ ​មិនា​ ​ថ្ងៃ​នេះ​ Sabay ​សូម​លើក​យក​ស្ត្រី​ខ្លាំង ​៩​​ រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព ​និង​ជំនាញ​ដឹកនាំ​មិន​ចាញ់​បុរស​ឡើយ។
 
១. ​លោកស្រី​ Sheryl Sandberg
 
Sheryl Sandberg

លោកស្រី​ Sheryl ​គឺ​ជា​​​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ Facebook ​ដែល​ជា​តំណែង​កំពូល​មួយ​ក្នុង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។ ​​ក្រៅ​ពី​នេះ​ លោក​ស្រី​ក៏​ជា​ស្ត្រី​ដំបូង​ដែល​ចូល​ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​​​ Facebook ​ដែរ។ ​ស្នាដៃ​ដ៏​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ លោកស្រី​ត្រូវ​បាន​គេហទំព័រ​ Forbes ​ចាត់​បញ្ចូល​ជា​ស្ត្រី​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ ​២០១៤ ​កន្លង​ទៅ។
 
២. ​លោក​ស្រី​ Virginia Romtetty
 
Virginia Romtetty

លោក​ស្រី​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ IBM។ ​​​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​​វិស្វករ​កុំព្យូទ័រ​​ក្នុង​ឆ្នាំ ​១៩៨១ ​​លោក​ស្រី​ Rometty ​បាន​​បង្ហាញ​ចំណេះដឹង​ជំនួញ ​ភាព​ជា​អ្នក​ដឹកនាំ ​និង​សមត្ថភាព​​យ៉ាង​ពូកែ​រហូត​អាច​កាន់​តំណែង​កំពូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាងលើ។
 
​​​​​៣.​ លោកស្រី​ Susan Wojcicki
 
Susan Wojcicki

លោកស្រី​ Susan ​ជា​នាយក​ប្រតិបត្តិ​របស់​គេហទំព័រ​មើល​វីដេអូ​ចម្រៀង​ធំ​បំផុត​ YouTube។ ​​មុន​នឹង​កាន់​តំណែង​នេះ​ ពី​មុន​លោក​ស្រី​ជា​ អនុប្រធាន​​ផ្នែក​ផ្សព្វផ្សាយ ​និង​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ Google។
 
៤. លោកស្រី​ Marissa Mayer
 
44th Annual Meeting of the World Economic Forum, WEF,

លោកស្រី​ Mayer ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Yahoo ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ​២០១២។ ក្រៅ​ពី​ភាព​ដឹកនាំ ​និង​រូប​សម្បត្តិ​ដ៏​ស្រស់​ស្អាត​ លោក​ស្រី​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ជាមួយ​ Google ​ដល់​ទៅ​ ១៣ ​ឆ្នាំ​​ឯណោះ។
 
៥. ​លោកស្រី​ Meg Whitman
 
The Women's Conference

ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Hewlett-Packard (HP)។​​ ​មុន​ចូលរួម​ជាមួយ​​ HP ​លោកស្រី​ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​​ eBay ​​អស់​រយៈពេល ​១០ ​ឆ្នាំ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ P&G និង​ Zipcar។
 
៦. លោកស្រី Ursula Burns
 
Key Speakers At The Export-Import Bank Annual Conference 2013

លោកស្រី​បាន​ចូលកាន់​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Xerox ​ក្នុង​ឆ្នាំ ​២០០៩ ​ជំនួស​តំណែង​​លោកស្រី​ Anne Mulcahy។
 
៧.​ លោក​ស្រី​ Safra Catz ​​​​​​​​
 
Safra Catz ​​​​​​​​

លោកស្រី​គឺ​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ Oracle Corp.។ ​​លោកស្រី​ចាប់​ផ្ដើម​ការងារ​ជាមួយ​ Oracle ក្នុង​ឆ្នាំ ​១៩៩៩ ​និង​​មិន​យូរ​ប៉ុន្មាន​​បាន​ក្លាយ​ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ​ហើយ​ក្រោយ​មក​នៅ​ឆ្នាំ ​២០០៤ ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមហ៊ុន។
 
៨. លោកស្រី​ Renee James
 
Renee James

លោក​ស្រី​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ Intel។ បទ​ពិសោធន៍​ ២៥ ​ឆ្នាំ​ក្នុង​វិស័យ​កុំព្យូទ័រ​លោកស្រី​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​ Barack Obama ​​តែងតាំង​ជា​សមាជិក​គណៈកម្មការ​​ប្រឹក្សា​ផ្នែក​សន្តិសុខ​ទូរគមនាគមន៍​ជាតិ​នៅ​ឆ្នាំ ​២០១៣។
 
៩. ​លោកស្រី ​Amy Hood
 
Amy Hood

លោកស្រី​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​​ក្រុមហ៊ុន​ Microsof ​ទទួល​បន្ទុក​ចាត់ចែង​​ចំណូល​ ៨៣,៣ ​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​កំពូល​មួយ​នេះ។ ​មុន​ចូល​ធ្វើ​ការ​នៅ​ Microsoft ​លោកស្រី​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ Goldman Sachs។
 

ប្រភព៖ ​ndtv

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan