Thursday 19 March 2015

មិនប្រកាសសង្គ្រាមទេអូន

ញឹម ចំរើន ទើបតែរកឃើញទ្រនំថ្មីគឺផលិតកម្ម Legend Tiger ក្រោយចាកចេញពីផលិតកម្ម Rock កាលពីឆ្នាំ២០១១។ ការបាត់មុខជាយូរឆ្នាំពីពិភពសិល្បៈ ដោយសារតែលោកចង់ស្វែងរកផលិតកម្មណាដែលតាក់តែងបទចម្រៀងថ្មីដោយខ្លួនឯងមិនចម្លងពីបរទេស។

ម្ចាស់បទ”មិនប្រកាសសង្គ្រាមទេអូន” លើកឡើងថាផលិតកម្មជាច្រើនទាក់ទងទៅច្រៀងក្រោយចេញពី Rock តែលោកមិនទទួលព្រោះតែផលិតកម្មភាគច្រើនគឺចម្លងស្នាដៃពីបរទេស។ លោកថាប្រសិនបើខ្លួនច្រៀងឱ្យផលិតកម្មដែលចម្លងពីបរទេស គឺក្បត់ឧត្ដមគតិខ្លួនឯង ដូច្នេះហើយទើបលោករង់ចាំផលិតកម្មធ្វើបទថ្មីមិនយកលំនាំតាមនរណាម្នាក់។




<!--

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan