Tuesday, 17 February 2015

Window 10 ត្រូវ​បាន​ក្រុម​ហ៊ុន Microsoft ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​មិញ​! តើ​មាន​អ្វី​ថ្មី?


22/01/2015

នៅ​យប់​រំលង​អាធ្រាត​(ម៉ោង​នៅ​កម្ពុជា)​មិញ​នេះ ក្រុម​ហ៊ុន Microsoft ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​បំផុត​ខាង​ការ​ផលិត​ប្រព័ន្ធ​ប្រត្តិ​បត្តិការ​សំរាប់​បំពាក់​នៅ​លើ​កុំព្យូទ័រ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូ​វ​​ប្រព័ន្ធប្រតិបត្តិការ Window 10 សំរាប់​កុំព្យូទ័រ និង​សំរាប់​ស្មាត​ហ្វូន​ប្រភេទ Window ។ តាម​រយៈ​ការ​តាម​ដាន​របស់​យើង​ខ្ញុំ​លើ​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​អ៊ីនធឺណេត​ផង និង​តាម​គេហ​ទំព័រ​ផង​​ឃើញ​មាន​​ចំនុច​​ថ្មី និង​ពិសេសៗ​ជា​ច្រើន​ដែល Microsoft ធ្វើការ​កែប្រែ​នៅលើ Window 10 ជំនាន់​ថ្មីនេះ។ ប៉ុន្តែ CAMTOPTEC សូម​ធ្វើការ​សង្ខេប​នូវ​ចំនុច​ថ្មី​ទាំង​នោះ​តែ​នៅ​លើ​ស្មាត​ហ្វូន​ប្រភេទ Window ដូច​ត​ទៅ៖

១.​ កម្ម​វិធី​បើក​អ៊ីន​ធឺ​ណេត​(Bing)


២. របា​ទទួល​ពត៌មាន​ខាង​លើ​មាន​ទំនាក់​ទំនង​ជាមួយ​កុំព្យូទ័រ


៣. កែទ្រង់ទ្រាយលើមុខងារ Setting


៤. អាចប្រើ Message របស់​ទូរស័ព្ទ​បញ្ជូន​តាម​កម្មវិធី​ផ្សេង​ទៀត​បាន​(ដូចជា Skype)


៥. ការ​ប្រើ​ប្រាស់​កម្មវិធី​កាន់​តែទូ​លំទូលាយ និង​ងាយស្រួល


៦. អាច Print ឯកសារ​តាម​ម៉ាស៊ីន Print ឯកសារបាន


៧. អាច​អាន​អ៊ីម៉ែល​សង្ខេប​ដោយមិន​ពិបាក​ថាច់​ចូល​អាន


៨. ប្រតិទិនបែបថ្មីមានពណ៌ចំរុះស្រស់ស្អាត


៩. កម្មវិធី​កាត់​ត​រូប​ភាព​ថ្មី​ដែល​ងាយ​ប្រើ​ដូច​នៅលើ​កុំព្យូទ័រ


១០. ងាយស្រួលក្នុងការចែករំលែករូបភាព ឬវីដេអូ


១១. កម្មវិធី​ចាក់​ចំរៀង​ថ្មី ហើយអាចផ្ទុកក្នុង​អ៊ីន​ធឺណេត​​ OneDrive របស់ Microsoft បាន


១២. រូបភាព​ផ្ទាំង​មុខ​អេក្រង់​មាន​ការ​កែប្រែ


១៣. ពណ៌ខាងក្រោយ​ស្រស់​ស្អាត


១៤. កម្មវិធី​ Cortana ថ្មី​អាចប្រាប់​អ្នក​ពី​ទី​តាំង​ចំណតរតយន្ត​បាន

១៥. ងាយស្រួលឆ្លើយតបសារផ្សេងៗ(ដូច iOS)


១៦. ទំរង់ Message ថ្មី ងាយស្រួលប្រើ


__________________________________________________
ប្រភព៖ Phonearena.com/Camtoptec'
ដោយ៖ សុទ្ធា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan