ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាកាត់តរូប Photoshop ទើបធ្វើឱ្យរូបកាត់តខ្លះមានភាពល្បីល្បាញខ្លាំង ដោយសារតែមនុស្សជាច្រើនគិតថាជារូបពិត។ រូបកាត់តខ្លះក្នុងចំណោមរូបល្បីល្បាញទាំង៥ខាងក្រោម ជាប់ទាក់ទងទៅនឹងនយោបាយផ្ទៃក្នុង ដើម្បីលាក់អាថ៌កំបាំងអ្វីមួយ។
១. រូបមួយនេះបង្ហាញពីការធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ កាលខែកក្កដាឆ្នាំ ២០០៨។ ខណៈពេលធ្វើសមយុទ្ធនោះ មានមីស៊ីលមួយមិនដំណើរការ (រូបក្រោម) តែបន្ទាប់មកដើម្បីបិទបាំងពីភាពអាម៉ាស់ រូបនេះក៏ត្រូវកាត់តជាថ្មី (រូបលើ)។

២. រូបដែលបង្ហាញពីការហក់ខាំត្របាក់មនុស្សលើឧទ្ធម្ភាគចក្រនេះ ថតក្នុងឆ្នាំ ២០០១ ហើយត្រូវបានចាត់ទុកថាជារូប National Geographic Photo ប្រចាំឆ្នាំ តែតាមពិតវាជារូបកាត់តបន្ថែមរូបត្រីឆ្លាមតែប៉ុណ្ណោះ។ បន្ទាប់ពីភាពល្បីល្បាញលើអ៊ីនធឺណិតខ្លាំង រូបនេះក៏ត្រូវបានដាក់ចូលក្នុងទំព័រមួយរបស់ Wikipedia ដោយដាក់ឈ្មោះថា Helicopter Shark។

៣. នេះជារូបសកម្មភាពសមយុទ្ធរបស់កងទ័ពកូរ៉េខាងជើង ដែលបានបង្ហាញការកាត់តបន្ថែមនាវាពោងមានសណ្ឋានស្រដៀងៗគ្នាលើផ្ទៃសមុទ្រ។

៤. រូបនេះបានបង្ហាញពីការដង្ហែបុណ្យសពរបស់អតីតមេដឹកនាំកូរ៉េខាងជើង Kim Jong-il នៅក្នុងទីក្រុងព្យុងយ៉ាង។ ក្រុមអ្នកថតរូប (Camera Man) ខាងឆ្វេងដៃនៅក្នុងរូបខាងលើ ត្រូវបានកាត់ចោល (មើលរូបក្រោម) ហើយរដ្ឋាភិបាលកូរ៉េខាងជើងក៏បានផ្ញើរូបកាត់តនេះទៅឱ្យភ្នាក់ងារសារព័ត៌មាន Reuters។ ចំពោះមូលហេតុអំពីការកាត់តរូបនេះ នៅតែជាអាថ៌កំបាំងមិនទាន់មានអ្នកដឹងនៅឡើយ។

៥. រូបថតនេះថតតាំងពីឆ្នាំ ២០១១ ខណៈក្រុមនេះកំពុងថតភាពយន្ត នៅព្រៃមួយក្នុងក្រុង Salida រដ្ឋ Colorado តែគ្មានរូបខ្លាឃ្មុំនោះទេ។ ម្នាក់ក្នុងចំណោមមនុស្សនៅក្នុងរូបថតនេះ ដែលមានពុកមាត់ច្រើនជាងគេ ឈ្មោះ Sparks បាននិយាយថា លោកជាអ្នកកាត់តដាក់រូបខ្លាឃ្មុំ ដើម្បីបង្ហោះលេងលើបណ្តាញសង្គម។ ប៉ុន្តែដឹងអីវាប្រែជាល្បីល្បាញយ៉ាងនេះ ហើយមនុស្សជាច្រើនក៏គិតថាវាជារូបពិត ដែលឆ្លុះបញ្ចាំងពីជីវិតអ្នកជំនាញសិក្សាពីធម្មជាតិ៕

ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ telegraph/sabaynews
ប្រភព៖ telegraph/sabaynews
0 comments:
Post a Comment