Monday, 2 February 2015

តែ ១គន្លឹះ​ជួយ​បង្កើន​ល្បឿន PC, Smartphone និង Tablet បាន​​គ្រាន់តែ​បិទ​ Animation



របៀប​បង្កើន​ល្បឿន​ទូរស័ព្ទ និង​កុំព្យូទ័រប្រភព៖​ howtogeek

ការ​លេង​ទម្រង់​ម៉ូដ Interface លក្ខណៈ​ចលនា (Animation) លើ​ Software មិន​ថា នៅ​ក្នុង​កុំព្យូទ័រ ស្មាតហ្វូន ឬ​ថេប្លេត​គឺ​អាច​ធ្វើ​ឱ្យ​មាន​ល្បឿន​យឺត​បាន។ ការ​បិទ ឬ​កាត់​បន្ថយ​ការ​ប្រើ animation គឺ​អាច​ជួយ​ឱ្យ​ដំណើរការ​នៅ​លើ Interface មាន​ភាព​រលូន​ជាង​មុន។ ​ត្រឹមត្រូវ​ហើយ​ថា animation ជួយ​តុបតែង​ឱ្យ interface នៅ​លើ​ឧបករណ៍​លោក​អ្នក​កាន់​តែ​ស្រស់​ស្អាត ប៉ុន្តែ​ការ​ចំណាយពេល​រង់ចាំ​ដំណើរការ​កម្មវិធី​ផ្សេងៗ​នៅ​លើ​ឧបករណ៍​ទាំង​នេះ​មាន​សភាព​យឺត ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ក៏​ជា​រឿង​ធុញទ្រាន់​មួយ ដែល​អ្នក​ប្រើ​កំពុង​រក​ដំណោះស្រាយ​ដែរ។

ដូច្នេះ ដើម្បី​កុំ​ឱ្យ​លោក​អ្នក​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​នេះ អ្នក​គួរ​បិទ​មុខងារ​នេះ​ចោល​ ដើម្បី​ជួយ​ឱ្យ​ដំណើរការ​លឿន​ជាង​មុន​បាន​ខ្លះ។ ខាង​ក្រោម​នេះ គឺ​ជា​របៀប​បិទ animation នៅ​លើ Windows Computer, ស្មាតហ្វូន Android និង iPhone/iPad។

១) របៀប​បិទ Animation នៅ​លើ Windows (អនុវត្ត​លើ Windows 7)៖
-ចុច​ស្ដាំ mouse នៅ​លើ Computer រួច​រើស​យក Properties → System Protection → ‘Advanced’ tab ហើយ​ចុច​លើ​ប៊ូតុង Settings ដែល​ស្ថិត​ត្រង់​ផ្នែក Performance។ ផ្ទាំង Performance Options នឹង​លោត​ឡើង នៅ​ត្រង់ ‘Visual Effects’ tab សូម​ជ្រើសរើស (ធីក) នៅ​ត្រង់​ប្រអប់ Adjust for best performance រួច​រើស​យក (ធីក) ក្នុង​ប្រអប់​ដូច​ជា៖
-Enable desktop composition
-Enable transparent glass
-Use visual styles on windows ad buttons
-Smooth edges of screen fonts
-Use drop shadows for icon labels on the desktop
-Show thumbnails instead of icons

1



2

3

4

២) របៀប​បិទ Animation នៅ​លើ Android
ម៉ឺនុយ Developer Options អាថ៌កំបាំង​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ឱ្យ​អ្នក​កំណត់​បិទ (disable) Animation ដើម្បី​ជួយ​ដល់​ល្បឿន​ទូរស័ព្ទ​បាន​មួយ​ផ្នែក។ ខាង​ក្រោម​នេះ គឺ​ជា​ការ​បិទ Animation នៅ​លើ​ចាប់ពី Android 4.x ឡើង​លើ។

img_54921a10d2ec9


-ដំបូង​បើក (enable) នៅ​ត្រង់​ម៉ឺនុយ Developer Options រួច​រំកិល​ចុះក្រោម​ដើម្បី​ទៅ​បិទ (disable) នៅ​ត្រង់៖
    -Windows animation scale
    -Transition animation scale
    -Animator duration scale

៣) របៀប​បិទ Animation នៅ​លើ iPhone /iPad



img_5492174c4bfec

Apple ទទួល​បាន​ពាក្យ​ត្អូញត្អែរ​ពី​អតិថិជន​អំពី​ល្បឿន​នៃ animation នៅ​លើ iOS 7។ ក្រោយមក​ក្រុមហ៊ុន​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី​ម្ដង​ទៅ​ម្ដង​ដើម្បី​កែលំអ។ យ៉ាងណា យើង​ក៏​អាច​កាត់បន្ថយ​ការ​ប្រើប្រាស់ animation របស់ Interface បាន​ដើម្បី​ជួយ​ដល់​ល្បឿន iPhone/iPad ផង​ដែរ។ ដើម្បី​បិទ សូម​ទៅ General → Accessibility រួច​បើក (enable) នៅត្រង់ Reduce Motion។

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ howtogeek/thebnews.

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan