បណ្ដាញចែករំលែកវីដេអូ Youtube ប៉ុន្មានឆ្នាំចុងក្រោយ ពិតជាទទួលបានការគាំទ្រខ្លាំងបំផុត មានចំនួនអ្នកប្រើប្រចាំខែកើនដល់ជាង ១ពាន់លាន គិតចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៥ មក ហើយវីដេអូសរុបមានជាង ៦ពាន់លានម៉ោងត្រូវបានបង្ហោះចូលជារៀងរាល់ខែ។ យ៉ាងណា មិនត្រឹមតែទស្សនាប៉ុណ្ណោះទេ តែក៏ចង់ទាញយកមករក្សាទុកនៅលើកុំព្យូទ័រផងដែរ។
ទំព័រនេះ TheBNEWS សូមណែនាំកម្មវិធីសម្រាប់ទាញយកវីដេអូ Youtube ចំនួន ៥ ដែលពេញនិយម និងល្អបំផុតសម្រាប់ឆ្នាំ២០១៥ នេះ។
១) WinX YouTube Downloader

ជាកម្មវិធីសម្រាប់ទាញយកវីដេអូ Youtube ដ៏ពេញនិយមសម្រាប់ឆ្នាំ២០១៥ អាចឱ្យអ្នក Download និងបម្លែងទៅជាប្រភេទឯកសារដូចជា៖ flv, MP4, WEBM និង 3GP ជាដើម។ អ្នកក៏អាចកំណត់កម្រិត resolution វីដេអូជាលក្ខណៈ default បានផងដែរ។ ដើម្បីទាញយកអ្នកត្រូវចម្លង (copy) តំណភ្ជាប់ (link) វីដេអូ youtube មក post នៅលើកម្មវិធី WinX នេះ ដោយចុចលើប៊ូតុង Paste & Analyze រួចជ្រើសរើសកម្រិត resolution ដែលចង់ download បន្ទាប់មកចុចលើប៊ូតុង OK → Download ជាការស្រេច។
ទាញយក WinX YouTube Downloader
២) TubeBox
មានលក្ខណៈពិសេស អាចឱ្យអ្នកស្វែងរក (search) វីដេអូ youtube បាននៅលើនោះផ្ទាល់តែម្ដង មិនចាំបាច់បើក browser ដើម្បី copy តំណភ្ជាប់ដូច WinX Youtube នោះទេ។ នៅត្រង់ប្រអប់ Search អ្នកអាច ស្វែងរកឈ្មោះចំណងជើងវីដេអូ ឬអាច copy តំណភ្ជាប់ពី Youtube មក past ពីលើក៏បាន។ លក្ខណៈពិសេសរបស់ TubeBox អាចឱ្យអ្នកកំណត់ស្វែងរកតែវីដេអូច្បាស់ៗកម្រិត HD ក៏បាន ហើយក៏មានការកំណត់ឱ្យស្វែងរកវីដេអូ 3D ផងដែរ។ TubeBox ថែមទាំងមានជម្រើសក្នុងការបម្លែងវីដេអូទៅជាប្រភេទឯកសារជាច្រើនសម្រាប់កុំព្យូទ័រ ទូរស័ព្ទ GameConsole និងឯកសារសម្លេងបាន។ ឯកសារដែលគាំទ្ររួមមាន៖ MP4, WMV, Mpeg, 3gp និង Mp3 ជាដើម។
ទាញយក TubeBox
៣) Ummy Video Downloader

ក៏ជាកម្មវិធីសម្រាប់ download វីដេអូ youtube កំពុងពេញនិយមមួយផងដែរ។ ជាមួយ Ummy Video Downloader អ្នកនឹងងាយស្រួល download វីដេអូ youtube យ៉ាងងាយស្រួល ដោយគ្រាន់តែ copy តំណភ្ជាប់ រួចហើយបើកកម្មវិធីនេះឡើយនោះ តំណភ្ជាប់ (link) នឹងរត់ចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិមិនចាំបាច់អ្នក past ម្ដងទៀតឡើយ។ ក្រោយពីនោះ អ្នកអាចជ្រើសរើសកម្រិត resolution វីដេអូបានតាមចិត្ត អមជាមួយការបញ្ជាក់ទំហំ MB និងចុចលើប៊ូតុង Download ជាការស្រេច។
ទាញយក Ummy Video Downloader
៤) MacTubes

កម្មវិធី MacTubes អនុញ្ញាតឱ្យយើងទាញយក (download) វីដេអូ Youtube នៅលើកុំព្យូទ័រ Mac។ កម្មវិធីនេះ ថែមទាំងមានមុខងារបើកវីដេអូ (video player) សម្រាប់លោកអ្នកបង្កើត playlists បានទៀតផង។ មិនតែប៉ុណ្ណោះ MacTubes អនុញ្ញាតឱ្យអ្នកប្រើធ្វើការ subscribe លើ video channel នៅលើ Youtube និង view វីដេអូនៅលើ desktop ព្រមទាំងអាច download វីដេអូមកលើម៉ាស៊ីន Mac ដោយមិនចាំបាច់ចូលទៅគេហទំព័រ Youtube ដោយផ្ទាល់នោះទេ។
ទាញយក MacTubes
៥) WinX HD Video Converter Deluxe
ជាប្រភេទកម្មវិធីជំនាញខាងវីដេអូ (all-in-one video software) មានមុខងារអាចបម្លែងវីដេអូដូចជាកម្មវិធី Ultra HD video converter ដែរ។ ម្យ៉ាងកម្មវិធីនេះ ថែមទាំងមានមុខងារ slideshow, maker, video editor និង Youtube video downloader ដែលផ្ដល់ឱ្យលោកអ្នកអាច download វីដេអូក្នុងកម្រិត SD, HD និង រហូតដល់ 4K បាន។ ឯកសារគាំទ្រសំខាន់ៗរួមមាន៖ AVI, MPEG, MP4, WMV, MOV, VOB, FLV, RMVB, WebM, Google TV ជាដើម។
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ winxdvd ,techradar/thbnews
0 comments:
Post a Comment