Sunday, 8 February 2015

ក្រុមហ៊ុន​ទាំង ៦ ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​ច្រើន​ជាងគេ​បំផុត​លើ​លោក

ថ្ងៃទី7  ខែFebruary  ឆ្នាំ2015  


Walmart គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​មាន​បុគ្គលិក​បម្រើ​ការងារ​ច្រើន​ជាងគេ​បំផុត​ប្រភព៖​ wikipedia

៦) ក្រុមហ៊ុន Tesco
Tesco គឺ​ជា​ក្រុមហ៊ុន​លក់​គ្រឿងទេស និង លក់រាយ​រក​​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​លំដាប់​​ទី៣​នៅ​លើ​ពិភពលោក។ មាន​មូលដ្ឋាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អង់គ្លេស គេ​បាន​រក​ឃើញ​ថា កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​ ក្រុមហ៊ុន​នេះ​​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប ៥៩៧ ៧៨៤ នាក់​នៅ​ជុំវិញ​ពិភពលោក​​។


ទីស្នាក់ការ​ ក្រុមហ៊ុន Tesco

៥) ទីភ្នាក់ងារ​សេវាកម្ម​ប្រៃសនីយ៍​ United States Postal Service 
United States Postal Service គឺ​ជា​ទីភ្នាក់ងារ​ឯករាជ្យ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​​ដែល​មាន​​ទំនួល​​ខុសត្រូវ​លើ​ការ​ផ្តល់​​សេវាកម្ម​ប្រៃសនីយ៍​​ដល់​ប្រជាជន​អាមេរិក​ទាំងអស់​មិន​​ថា ស្ថិត​នៅ​កន្លែង​ណា​នោះ​ទេ។ មាន​មូលដ្ឋាន​​នៅ​ទីក្រុង​វ៉ាស៊ីនតោន ទីភ្នាក់ងារ​​មួយ​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប ៦០១ ៦០១ នាក់​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​។


ទីស្នាក់ការ​ទីភ្នាក់ងារ​សេវាកម្ម​ប្រៃសនីយ៍​ United States Postal Service

៤) ក្រុមហ៊ុន G4S
G4Sគឺជា​ក្រុមហ៊ុន​​ផ្តល់​សេវាកម្ម​​សន្តិសុខ​​​រក​ប្រាក់​ចំណូល​​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​​។ ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង West Sussex ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ប្រមាណ ៦២០ ០០០​នាក់​នៅ​​តាម​បណ្តា​ប្រទេស ១២៥ ​ជុំវិញ​ពិភពលោក។​​


ទីស្នាក់ការ ក្រុមហ៊ុន G4S

៣) ក្រុមហ៊ុន Hon Hai Precision Industry Co., Ltd.
Hon Hai Precision Industry Co., Ltd. ឬ Foxconn Technology Group គឺ​ជា​ក្រុមហ៊ុន​ម៉ៅការ​អេឡិចត្រូនិក​ធំ​ជាងគេ​បំផុត និង ជា​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​ធំ​បំផុត​លំដាប់​ទី៣​​​នៅ​លើ​ពិភពលោក។ មាន​មូលដ្ឋាន​ស្ថិត​​កោះ​តៃវ៉ាន់ កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប ៩៦១ ០០០ នាក់​នៅ​​ជុំវិញ​ពិភពលោក​​​។


ទីស្នាក់ការ​ក្រុមហ៊ុន Hon Hai Precision Industry Co., Ltd.

២) ក្រុមហ៊ុន Sinopec
Sinopec គឺ​ជា​ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន​ធំ​ជាងគេ​បំផុត​មួយ​របស់​ចិន ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី២​នៅ​លើ​ពិភពលោក។ មាន​មូលដ្ឋាន​ស្ថិត​នៅ​ទីក្រុង ប៉េកាំង ក្រុមហ៊ុន​នេះ​​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ ១ ០២១ ៩៧៩ នាក់​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។


ទីស្នាក់ការ​ក្រុមហ៊ុន Sinopec

១) ក្រុមហ៊ុន​ Walmart
Walmart គឺជា​ក្រុមហ៊ុន​​សាជីវកម្ម​លក់រាយ​ដ៏​ល្បីល្បាញ​ និង ធំ​បំផុត​របស់​អាមេរិក​​ដែល​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ប្រមាណ ២៧ ប្រទេស​។ មាន​ទីស្នាក់ការ​នៅ​​ក្រុង Bentonvill រដ្ឋ Arkansas ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​នៅ​ជុំវិញ​ពិភពលោក​​ប្រមាណ ២ ២០០ ០០០​នាក់​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ៕


ទីស្នាក់ការ​ក្រុមហ៊ុន​ Walmart





ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ BBC & Wikipedia/thbnews

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan