Sunday, 8 February 2015

នារី​ស្អាត​ៗ​ទាំង​​៥​​​ល្បី​ខាង​ផលិត​កម្មវិធី​កុំព្យូទ័រ​ និង​ទូរសព្ទ


9 Feb, 2015 
ការ​ផលិត​កម្មវិធី​កុំព្យូទ័រ ​ឬ​ទូរសព្ទគឺ​ជា​ការ​ងារ​ដ៏​លំបាក​មួយ​​។ ដូច្នេះ​ហើយ​មនុស្ស​មួយ​ចំនួន​​ប្រហែល​ជា​គិត​ថា ​អ្នក​ដែល​អាច​ធ្វើ​ការ​ងារ​នេះ​​បាន​គឺ​ភាគ​ច្រើន​ជា​បុរស​ ដែល​ពាក់​វ៉ែនតា ​​និង​មាន​មាឌ​ធំ​ៗ​​ហើយ​មើល​ទៅ​។ ប៉ុន្តែ​វា​​មិន​មែន​ទាំង​អស់​នោះ​ទេ​។ ការ​ងារ​ទាំង​នេះ​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ​។ ដូច​រូប​ភាព​ខាង​ក្រោម​ ពួក​គេ​មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​នោះ​ទេ​ ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ ​ធ្វើ​ការ​​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ៗ​ថែម​ទៀត​ផង។

១. អ្នក​នាង​ Himani Amoli​0

Himani-Amoli-Wedding-Party

អ្នក​នាង​ Himani Amoli ​គឺ​អ្នក​បង្កើត​កម្មវិធី​​មួយ​សម្រាប់​អាពាហ៍ពិពាហ៍​ ( Wedding Party ) ​ដើម្បី​​ជួយ​អោយ​គូ​ស្នេហ៍​រៀប​ចំ​រូប​ថត​​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​ និង ភ្ញៀវ​របស់​ពួក​គេ​។ បន្ថែម​ទៅ​ទៀត​នោះ ​នាង​ក៏​បាន​បង្កើត​​កម្មវិធី​ Smartphone ​ផ្សេង​ទៀត​​រួម​មាន​ Mobilecious និង​ TwizzleTales។


២. អ្នក​នាង​ Samantha John​

Samantha John - Hopscotch
នារី​សិច​ស៊ី​​មាន​ទេពកោសល្យ​ម្នាក់​ទៀត​នោះ ​គឺនាង​ ​​Samantha John។  ​នាង​គឺ​ជា​សហ​ស្ថាបនិក ​​និង​ជា​​ប្រធាន​​ផ្នែក​បច្ចេកវិទ្យា​របស់​​ក្រុមហ៊ុន​ Hopscotc ​ដែល​ជា​ក្រុមហ៊ុន​បង្កើត​​ហ្គេម​​កម្សាន្ត​ល្បី​ល្បាញ​មួយ​​សម្រាប់​កុមារ​។ ​​មុន​ពេល​ដែល​ធ្វើ​ការ​នៅ​ Hopscotch ​នាង​ក៏​ធ្លាប់​បាន​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​ផលិត​កម្មវិធី​ឈ្មោះ​ថា​  Pivotal Labs ​ដែរ។


៣. អ្នក​នាង​ Tracy Chou​

Tracy Chou

អ្នក​នាង​ ​Tracy Chou ​ជា​​នារី​ម្នាក់​ដែល​មាន​មុខ​ស្រស់​ស្អាត​។ នាង​គឺ​ជា​​​​វិស្វករ​ស្រី​​ដ៏​ល្បី​បំផុត​របស់​ក្រុមហ៊ុន​ Pinterest​ ដែល​មាន​តួនាទី​ជា​អ្នក​បង្កើត​គម្រោង​ ផលិត​កម្មវិធី , platform និង រចនា​សម្ព័ន្ធ​​ផ្សេង​ៗ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​នាង​ក៏​​​ជា​អ្នក​គាំ​ទ្រ​ខ្លាំង​បំផុត​ទៅ​វិស័យ​បច្ចេកវិទ្យា ​​ដោយ​​នាង​​​ធ្លាប់​បាន​បង្កើត​គេហទំព័រ​មួយ​​អំពាវនាវ​អោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​នានា​បង្ហាញ​ពី​ចំនួន​បុគ្គលិក​ភេទ​ស្រី​របស់​ខ្លួន​ជា​សាធារណៈ។

៤. អ្នក​នាង​ Sara Haider​

Sara Haider

Sara Haider ​គឺ​ជា​វិស្វករ​បង្កើត​កម្មវិធី​ Android ល្បី​ល្បាញ​ម្នាក់។ ​នាង​​ធ្លាប់​បាន​បង្កើត​កម្មវិធី​​ Secret ហើយ​កាល​ពី​មុន​នាង​ធ្លាប់​បាន​ធ្វើ​ការ​អោយ​ក្រុមហ៊ុន​​ល្បី​ជា​ច្រើន​ដូច​ជា​ Google , Vine និង​ Twitter​ ជា​ដើម។

៥. អ្នក​នាង​ Jade Raymond ​

Jad Ramond
មិន​ត្រឹម​តែ​មាន​សម្ផស្ស​ស្រស់​ស្អាត​ និង​សិច​ស៊ី​ទេ នាង​ Jade Raymond ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ថែម​ទៀត​ផង​។ Jade Raymond បាន​បង្កើត​​គេហទំព័រ​ផ្ទាល់​ខ្លួន​​មួយ​គឺ​ jade-raymond.com ហើយ​នាង​​ធ្លាប់​​ជា​អ្នក​ផលិត​​ហ្គេម​អនឡាញ​ “The Sims Online” និង​ “Assassin’s Creed​” ។​ បច្ចុប្បន្ន​នាង​​គឺ​ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​របស់​ក្រុមហ៊ុន​​ផលិត​វីដេអូ​ហ្គេម​​ Ubisoft៕




ដោយ​៖ សំនៀង
ប្រភព៖ businessinsider/sabay

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan