Tuesday, 27 January 2015

ដំណឹងល្អ! បន្តិចទៀត ប្រិយមិត្តអាច ទាញយក និងតម្លើង Windows 10 ដោយឥត គិតថ្លៃ​ បានហើយ!

អាមេរិក៖ ប្រព័ន្ធប្រតិបត្តិការថ្មី របស់ក្រុមហ៊ុន Microsoft គឺ Windows 10 ដែលបានចេញ ជាផ្លូវការនោះ ក៏មានដំណឹងល្អ មួយទៀតភ្ជាប់ មកជាមួយផងដែរ ជាពិសេសគឺ សម្រាប់ប្រិយមិត្ត ដែលភាគច្រើន កំពុងតែប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 7 ឬក៏ Windows 8.1 តែម្តង។

យោងតាមសេចក្តី ប្រកាសរបស់ ក្រុមហ៊ុន Microsoft នាព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក បានបញ្ជាក់ថា សម្រាប់អ្នកដែល កំពុងប្រើប្រាស់ Windows 7, Windows 8.1 ឬក៏ ទូរស័ព្ទ Windows Phone 8.1 នោះ ពួកគេអាច មានសិទ្ធិគ្រប់គ្រាន់ ក្នុងការតម្លើង Windows 10 យកទៅប្រើប្រាស់ ដោយឥតគិតថ្លៃ។


រូបភាពៈ លោក Terry Myerson កំពុងបង្ហាញ ផលិតផលថ្មី នោះគឺ Windows 10 ជាផ្លូវការ
លើសពីនេះទៀត លោក Terry Myerson នាយកប្រតិបត្តិ នៃក្រុមហ៊ុន Microsoft បាននិយាយថា “សម្រាប់ Windows 10 ដ៏ថ្មីស្រឡាងនេះ គឺយើងបានដាក់ បញ្ចូលបន្ថែម នូវលក្ខណៈពិសេស និងសេវាកម្ម ជាច្រើនទៀត លើសពីតួនាទី ធម្មតា ដែលវាជា ប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ ឬទូរស័ព្ទ ស្មាតហ្វូន”។

រូបសញ្ញា របស់ Windows 10
គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងពិតមួយ ដែលបញ្ចេញ ជាផ្លូវការដោយ ក្រុមហ៊ុន Microsoft រីឯការដាក់ ឲ្យមានការ តម្លើងដោយ ឥតគិតថ្លៃនោះ គឺអាចមាន នៅដើមខែ កុម្ភៈ នេះតែម្តង៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
រូបភាពនៃ កម្មវិធី និងដំណើរការ យ៉ាងឡូយ របស់ Windows 10៖





ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan