Tuesday, 27 January 2015

ញាក់សាច់! ក្មេងអាយុ ៥ឆ្នាំសោះ ត្រូវបាន ក្រុមហ៊ុន Microsoft ទទួលស្គាល់ថា ជាអ្នកជំនាញ IT ដ៏ខ្លាំងមួយ ទៅហើយ!

អង់គ្លេស៖ ដើម្បីឲ្យក្លាយទៅ ជាអ្នកជំនាញខាង ផ្នែកកុំព្យូទ័រ និងត្រូវបានទទួលស្គាល់ ដោយក្រុមហ៊ុនយក្ស Microsoft នោះវាមិនមែន ជារឿងធម្មតាទៅហើយ ចុះទម្រាំតែ ក្មេងប្រុសម្នាក់ អាយុត្រឹមតែ៥ឆ្នាំ ហើយប្រលង ជាប់ក្លាយជា អ្នកជំនាញកុំព្យូទ័រ នោះតើប្រិយមិត្ត ជឿដែរទេ?
នេះគឺជារឿងពិត ក្មេងប្រុសដែល ពោរពេញ ដោយទេពកោសល្យ ម្នាក់នេះ មានឈ្មោះថា Brainy Ayan Qureshi រស់នៅក្នុង ទីក្រុង Coventry ប្រទេសអង់គ្លេស ត្រូវបានក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំ បំផុតមួយក្នុងពិភពលោក Microsoft សម្រេចចិត្ត ផ្តល់នូវតេស្តសាកល្បង មួយដែលមាន កម្រិតខ្ពស់ ដែលតេស្តប្រភេទនេះ គឺភាគច្រើនទាល់តែ អ្នកដែលបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រទើប អាចធ្វើតេស្ត នេះបាន ហើយក៏មិនប្រាកដថា អ្នកដែលសាកល្បង តេស្តនេះជាប់ឬ ក៏ធ្លាក់ដែរ។
តែយ៉ាងណាមិញ អ្វីដែលរឹតតែ អស្ចារ្យទៀតនោះ គឺថាក្មេងប្រុសម្នាក់នេះ អាចធ្វើបាន មានន័យថា រូបគេបានប្រលងជាប់ នូវការធ្វើតេស្ត សាកល្បងមួយនេះ ហើយបានក្លាយជា អ្នកជំនាញផ្នែក ព័ត៌មានវិទ្យា (IT) ដែលមានកម្រិត វប្បធម៍ត្រឹមត្រូវ និងទទួលស្គាល់ដោយ ក្រុមហ៊ុន Microsoft ជាពិសេសទៀតនោះ គឺរូបគេបាន ក្លាយទៅជា អ្នកជំនាញផ្នែក ព័ត៌មានវិទ្យា ដែលមានវ័យក្មេង ជាងគេមួយ នៅក្នុងពិភពលោក។
នេះគឺជារឿង អស្ចារ្យនិង កម្រកើតមានមួយ ដែលក្មេងអាយុ ត្រឹមតែ៥ឆ្នាំសោះ មានការយល់ដឹង ផ្នែកព័ត៌មានវិទ្យា ខ្ពស់បែបនេះសោះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ មីរ័រ
ដោយ៖ សុជាតិ
ខ្មែរឡូត

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan