Apple កំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ខ្លួន Foxconn លើគម្រោងផលិតអេក្រង់ប្រភេទ OLED សម្រាប់ iPhone និង Apple Watch ជំនាន់ក្រោយៗ។ នេះបើផ្អែកតាម Nikkan Kogyo Shimbun សារព័ត៌មានល្បីឈ្មោះនៅជប៉ុន។ ឯ Foxconn នឹងផលិតអេក្រង់ OLED ផ្ដាច់មុខសម្រាប់តែ Apple មួយគត់។
អេក្រង់ OLED ទាំងនោះនឹងមានក្នុងសង្វាក់ផលិតកម្មរោងចក្រនាឆ្នាំ២០១៦ ដោយក្រុមហ៊ុន Foxconn Japan RD Co. ជាអ្នកទទួលខុសត្រូវខាងផ្នែកស្រាវជ្រាវផលិត បច្ចេកវិទ្យា និងសម្ភារៈនៃ OLED។

គុណភាពរូបភាព និងពណ៌លើ iPhone 6
បច្ចុប្បន្ន ឧបករណ៍ Apple តែមួយគត់ដែលប្រើបច្ចេកវិទ្យា OLED គឺ Apple Watch ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ ហើយអេក្រង់ត្រូវផលិតដោយក្រុមហ៊ុន LG Display។ ក្រុមហ៊ុនផលិត iPhone មួយនេះ ពីមុនធ្លាប់ជួលអ្នកជំនាញខាង OLED និងបានចុះប៉ាតង់ sensors ជាមួយបច្ចេកវិទ្យា OLED ដើម្បីអភិវឌ្ឍអេក្រង់ iPhone។

Apple Watch
ការប្ដូរមកប្រើអេក្រង់ OLED ពីអេក្រង់ LCD IPS នាពេលបច្ចុប្បន្ន ធ្វើឧបករណ៍ iOS ទាំងអស់សន្សំសំចៃថាមពលថ្មបានច្រើន ខណៈដែលអេក្រង់កាន់តែស្ដើងជាងមុន និងផ្ដល់គុណភាពរូបភាព និងពណ៌កាន់តែច្បាស់ត្រជាក់ភ្នែកថែមទៀត៕
0 comments:
Post a Comment