Sunday, 11 January 2015

Compute Stick បង្ហាញខ្លួនជាមួយសមត្ថភាពប្រជែង

image

កុំព្យូទ័រលើតុ Monitor និង PC ជាច្រើនបានតម្រៀបតគ្នាចាំប្រកាសបង្ហាញខ្លួន។ ក្នុងនោះចំឡែកជាងគេ ក្រុមហ៊ុន Intel ត្រៀម  Compute Stick ដែលមានមុខងារ និងសមត្ថភាពពិសេស។

Compute Stick មានប្រវែង 4 អ៊ីញ ភ្ជាប់ប្រព័ន្ធដំណើរការខួក្បាលប្រភេទ Atom (processor) ប្រើ CPU  ប្រភេទ Bay Trail ភ្ជាប់អង្គចងចាំទំហំ 2GB (RAM) ប្រើថាសផ្ទុកទិន្ន័យទំហំ  32GB ថែមទាំងមានផត MicroSD slot សម្រាប់បន្ថែមទំហំផ្ទុកទិន្ន័យបានរហូតដល់ទៅ128GB និងមានផត USB មួយ។ វានឹងត្រូវបានគេច្របាច់បញ្ចូលជាមួយដំណើរការ Windows ហើយដាកលក់ជាផ្លូវការនៅខែមីនា។
 imageimageimage
សម្រាប់ Linux version ប្រើអង្គចងចាំតែ 1GB (RAM) និងថាផ្ទុកទិន្ន័យទំហំ 16GB ប៉ុណ្ណោះ។
Compute Stick  មានសមត្ថភាពគ្រប់គ្រាន់អាចប្រជែងជាមួយ  Google Chromecast។ វាថែមទាំងមានផត  HDMI 1.4a ស្រាប់ និងសមត្ថភាពប្រើ Bluetooth 4.0 ភ្ជាប់ទៅកាន់ mouse និង keyboard រួមជាមួយ 802.11b/g/n Wi-Fi សម្រាប់ប្រើភ្ជាប់ទៅកាន់វ៉ិប។
image

Microsoft ផ្តល់ជូនកម្មវិធី Support លើ Tablete

ប្រភព៖ Intel /ITCITY

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan