Wednesday, 7 January 2015

​ប្រាក់​ដុល្លារ​អាមេរិក​ឡើងថ្លៃ ប្រាក់​អឺរ៉ូធ្លាក់ចុះ ដោយសារតំ​ម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះយ៉ាង​គំហុក​

​ចរាច​រណ៍ប្រាក់​ដុល្លារ​អាមេរិកបាន​ងើបឡើងស្រឺ​តៗ នៅ​រយៈពេលប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះបើប្រៀបធៀបនឹង​ប្រាក់អឺ​រូ ដោយសារតែតម្លៃ​ប្រេង​សាំង លើ​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ យ៉ាងគំហុក ដែល​ជា​ហេតុធ្វើឲ្យក្រុមហ៊ុនផលិត​ប្រេង​នៅ​ពិភព​អារ៉ាប់ផ្ទៀងផ្ទាត់ទំហំ​នៃ​ការផលិត​ប្រេង​របស់ខ្លួន​ឡើងវិញ ។​
​តាម​តារាង​វាយតម្លៃលើ​ទីផ្សារ​ភាគហ៊ុនអាមេរិក​នៅ​ក្រុង​ញូវយ៉ក បង្ហាញថាប្រាក់ដុល្លារ​អាមេរិកមាន​សន្ទុះ​ល្អ​ជាង​ប្រាក់​អឺ​រូ​ គឺ​១អឺ​រូ ពីមុនស្មើនឹង ១,១៩៣៣ដុល្លារ​អាមេរិក ហើយ​ពេលនេះ​គឺ ១​អឺ​រូស្មើ១,១៨៩២ ដុល្លារ​អាមេរិក ដែល​មានន័យថាប្រាក់​អឺ​រូ​ធ្លាក់ចុះ​បន្តិច ។ តាម​ការវាយតម្លៃ​របស់ Joe Manimbo of Western Union Business Solutions នៃ​អឺរុប​គឺ​ការស្ទុះឡើងនៃ​តម្លៃប្រាក់​ដុល្លារ​អាមេរិក គឺ​មិន​ត្រឹមតែបន្ថោកដល់ប្រាក់​អឺ​រូ​នោះទេ គឺ​វាប៉ះពាល់ដល់​ការធ្វើ​ចរាចរណ៍​រូបិ​យ​ប័ណ្ណ​ប្រទេស​មួយចំនួន ជាពិសេស​ចរាចរណ៍​រូបិ​យ​ប័ណ្ណរុស្ស៊ី រ៉ូបឹល(Ruble) ប្រាក់យ័​នចិន(Yuan) និងប្រាក់​យេនជប៉ុន(Yen) ។ 
តាម​ការវាយតម្លៃ​របស់ Joe Manimbo of Western Union Business Solutions ការឡើង​ថ្លៃនៃប្រាក់​ដុល្លារ​អាមេរិកនៅពេលនេះ គឺ​កើត​ចេញពី​តម្លៃ​ប្រេង​សាំង​លើទីផ្សារ​ពិភពលោក ដែល​ធ្លាក់​ចុះបន្តទៀត កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែមករា គឺ​វា​ចុះ​មក​ដល់  ៤៧,៩៣ ក្នុង​មួយ​បារ៉ែល ។​
​ទីផ្សារ​ប្រេងសាំងពិភពលោក​បាន​ចុះថ្លៃចាប់តាំងពី​ខែ​តុលា​ឆ្នាំ ២០១៤ ។ ប៉ុន្តែមូលហេតុដែល​នាំ​ឲ្យ​ប្រេងសាំ​ងចុះថ្លៃ​យ៉ាង​គំហុកនេះ ត្រូវបានក្រុមហ៊ុន​ប្រេងសាំងមួយចំនួននៅលើ ពិភពលោកទទួលស្គាល់ថា មកពីការប្រែប្រួល​នយោបាយ​សេដ្ឋកិច្ចរបស់​អាមេរិក ហើយ​ជាពិសេសគឺ​អាមេរិកចាប់ផ្ដើមបញ្ចេញប្រេង​ឆៅ​ដែលបាន​ស្តុក​ទុក​តាំងពី​ឆ្នាំ២០០៩ ហើយ ម្យ៉ាងទៀត​អាមេរិក ចាប់ផ្ដើម​ផលិត​ប្រេង​របស់ខ្លួន ដែល​ទើប​រុករក​ឃើញថ្មីៗ​នេះ ។​
ទោះជា​បែប​នេះ​ក្ដី ក្រុមហ៊ុន​ផលិត​ប្រេង OPEC ពិភពលោកប្រកាសថា នឹង​មិន​ថយទំហំ​ការផលិតរបស់​ខ្លួន​ឡើយ តែប្រទេស​ពិភព​អារ៉ាប់មួយចំនួន ជាពិសេសប្រទេស​អារ៉ាប់​បី​សាវ​អូឌិត និង​ធ្វើការ​ផ្ទៀងផ្ទាត់ទំហំ​នៃ​ការផលិត​ប្រេង​របស់ខ្លួន​ឡើងវិញ ៕ ​
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan