Sunday, 11 January 2015

សំបកស៊ុត​​​មាន​ប្រយោជនន៍​​​សំរាប់ព្យាបាល​​ធ្មេញប្រហោង និងធ្វើឲ្យ​ឆ្អឹង​​រឹងមាំ​ (មានវីដេអូ)




ធ្មេញរបស់អ្នក​​មិន​រឹង​មាំ វាអាច​បណ្តាលមកពី​កត្តាជាច្រើនយ៉ាង ប៉ុន្តែអ្វីដែលពិសេសនៅ​ថ្ងៃ​នេះគឺ Everyday យើង​សូមណែនាំនូវ​វិធី​​សាមញ្ញ​ដែលមាន​ប្រសិទ្ឋភាព​បំផុត​សំរាប់សុខភាព​ធ្មេញ និងឆ្អឹងរឹងមាំ​​របស់អ្នក​​​ ដោយ​មិន​​ចាំ​បាច់​ចំ​នាយ​​​​​លុយ​អស់ច្រើន។

វាជាបញ្ហាធំ​​មួយ​សំរាប់អ្នក ប្រសិនបើលោកអ្នក​​មានបញ្ហាសុខភាព​ធ្មេញ (រាក់សីុធ្មេញ, ក្លិនមាត់​...) ​ព្រោះអ្នក​​ត្រូវ​ចំនាយ​ពេល​វេលា និង​ថវិកា​ច្រើន​ដើម្បីទៅជួប​ទន្តពេទ្យពិនិត្យធ្មេញជាប្រចាំ​។​ តោះ! សូមស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃសំបក​ស៊ុតខាងក្រោម​៖​

តើសំបកស៊ុត​មាន​ផ្ទុកសារធាតុអ្វីខ្លះ?
     សំបកស៊ុតផ្ទុកនូវ​​ជាតិរ៉ែ​ជាច្រើន​ដែលអាច​ព្យាបាលធ្មេញ​ប្រហោងរបស់​អ្នកបាន។ ហើយជា​ពិសេសនោះ វាមាន​ផ្ទុកនូវ ជាតិកាល់​ស្យូម សំរាប់ធ្វើសុខភាពធ្មេញរបស់អ្នករឹងមាំ។ ហើយ​សារ​ធាតុ​ដទៃទៀត ដែលមានក្នុង​សំបក​ស៊ុត​មាន​ខាងក្រោម​៖
     -   ជាតិម៉ាញ៉េស្យូម
     -   ជាតិសីុលីខន
     -   ជាតិផូស្វ័រ
     -   ជាតិប៉ូតាស្យូម
     -   ជាតិសូដ្យូម
     -   ជាតិដែក
     -   ជាតិសាល់ហ្វើរើស (sulphurous)
     -   ជាតិអាលុយមីញ៉ូម ...។

តើសំបកស៊ុត​​​អាចព្យបាល​ធ្មេញប្រហោង​​ដោយរបៀបណា?
កត្តាចំបង​ជាងគេនោះគឺ ក្នុង​សំបកស៊ុត​មានផ្ទុក​ជាតិ​កាល់ស្យូម ដែលជាធាតុ​មិនអាច​ខ្វះបានសំរាប់​ធ្វើ​ឲ្យ​ធ្មេញរឹងមាំ។ សមាសភាពនៃសំបកស៊ុតគឺ វាស្រដៀងទៅនឹងធ្មញរបស់យើងដែរ គឺ​វាមានតួនាទី​​ជួយឲ្យ​ធ្មេញរបស់អ្នក​ផលិតជាតិរ៉ែ​ឡើង​​វិញ​ និងជួយបំពេញកន្លែង​ចន្លោះ​ប្រហោង​នៃធ្មេញរបស់អ្នក ដោយ​​ធ្វើឲ្យ​​ធ្មេញ​កាន់តែមាន​​ភាពរឹងមាំ។

របៀបប្រើ​សំបកស៊ុតឲ្យ​មានប្រយោជន៍ តាមវិធី​​ងាយៗ៖
  -   យកសំបក​​ស៊ុត​ដាក់ក្នុង​ទឹកកំពុងពុះ​ប្រហែល ៥ នាទី ដើម្បីសំលាប់​មេរោគដែល​មានក្នុងសំបក​
  -   ហាលថ្ងៃ​​ឲ្យស្ងួត និងបុកវា​ក្នុងត្បាល់​បុក (ម៉ាសីុនកិន) ឲ្យម៉ដ្ឋ
  -   ទទួលទាន​វា​ ក្នុងមួយ​ថ្ងៃកន្លះស្រាបព្រាបាយ ដោយលោក​អ្នកអាច​យកវា​មកផ្សំដាក់​ក្នុងម្ហូបអ្វី​ក៏​​បាន។ លោកអ្នក​​អាចយល់ដាក់​ក្នុងទឹកផឹក, នំភីហ្សាន៍ សំខាន់គឺលោកអ្នកយកវាមកបរិភោគ។
ស្វែងយល់បន្ថែមពីវីដេអូ៖    
--------------------
Click  youtube
         youtube
------------------
Source:Everyday.com.kh

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan