Thursday, 15 January 2015

​​​កូន​កាត់​​ខ្មែរ-​​បារាំង​ពីរ​នាក់​​​ទម្លាយ​អាថ៌​កំបាំង​រួម​គ្នា​​បើក​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ ​

15 Jan, 2015 
Dream Tuoch (3)
                   

<!--

 លោក Jean Chhor ​(អាវស) និងលោក​ Nicolas Pollet (អាវយឺត)
មាន​​ដើម​កំណើត​ និង​ធំ​ធាត់​​​នៅ​​តំបន់​ VERSAIUES ក្បែរ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​​ ​ប៉ុន្តែ​​​ច្រើន​​ឆ្នាំ​​កន្លង​ផុត​ទៅ​ កុមារា​ពីរ​​រូប​ ​​ដែល​ជាប់​ឈាម​​ជ័យ​​​ជា​ខ្មែរ​ដូច​គ្នា​ ​​ មិន​ដែល​ស្គាល់​​មុខ​គ្នា​ពី​មុន​មក​ទេ​។ ​​ម្តាយ​-ឪពុក​អ្នក​​ទាំង​ពីរ​បាន​រត់​ភៀស​ខ្លួន​​ពី​សង្គ្រាម​ ក្នុង​ប្រទេស​កម្ពុជា​ កាល​​ពី​ដើម​ទសវត្ស​​ឆ្នាំ​​១៩៨០។​

ចាប់​​ផ្តើម​​ពី​​ការ​ផលិត​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​ និង​ការ​ផលិត​បទ​​ចម្រៀង​ MV  ជា​ស្នាដៃ​យុវជន​​នា​​ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​បាន​​នាំ​ឲ្យ​អ្នក​​ទាំង​ពីរ​ស្គាល់​គ្នា​។ ​​ពេល​វេលា​ ​ចំណង់​ចំណូល​ចិត្ត​​​ប្រហាក់​ប្រហែល​គ្នា​ ​កាន់តែ​ពង្រីក​ចំណង​​មិត្តភាព​នេះ​​ស្អិត​ល្មួត​​បន្ថែម​ទៀត​។ លោក​ Nicolas Pollet ដែល​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ​ និង​​ម្តាយ​​​ជនជាតិ​បា​រាំង និង​លោក​ Jean Chhor ម្តាយ​លោក​​ខ្មែរ​កាត់​ចិន​ និង​ឪពុក​ជា​ជនជាតិ​បារាំង​។
 បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​​គឺ​ជា​ស្ថាបនិក​​ក្រុមហ៊ុន​ Dream Touch ដែល​​ត្រូវ​​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​​២០១២​ លើ​​សេវាកម្ម​​​ផលិត​​ស្ពត​ពាណិជ្ជកម្ម​ទូរទស្សន៍​(TVC,MV) និង​ស្ពត​អប់រំ​ខ្លី កម្រិត​ស្តង់ដា​​អន្តរជាតិ​។ ​​ការ​​បង្កើត​ក្រុមហ៊ុន​​​ថ្មី​នេះ​​បាន​បង្ហាញ​ពី​គំនិត​ផ្តួច​ផ្តើម​ ដែល​​ឆ្លុះ​បញ្ចាំង​ពី​ដើម​​កំណើត​របស់​សម្លាញ់​ពីរ​នាក់​ ដែល​​​​មិត្ត​ភាព​​បាន​​ចាប់​ផ្តើម​ លើ​ដែន​​​​ដី​ប្រកួត​ប្រជែង​ខ្លាំង​ខាង​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​។

លោក​ Nicolas Pollet ​បាន​​​វិវត្ត​ខ្លួន​ពី​​អ្នក​ជំនាញ​​មាន​​បទ​ពិសោធន៍​៦ ឆ្នាំ​នៅ​​ប្រទេស​បារាំង​ខាង​​ផ្នែក​​ដឹក​នាំ​ផលិត​​ស្ពត​ពាណិជ្ជកម្ម​ (TVC, MV)​ និង​ស្ពត​អប់រំ​ខ្លី​​នៅ​ទូរទស្សន៍​ល្បី​មួយ​​នៅ​ប្រទេស​បារាំង​ ខណៈ​លោក Jean Chhor ​មាន​​បទ​ពិសោធន៍​​ ៦ ឆ្នាំ​ដូច​​គ្នា​ ក្នុង​នាម​​ជា​សហ​ស្ថាបនិក ​​​ក្រុមហ៊ុន​មួយ​​​នៅ​ប្រទេស​បារាំង​ ដែល​មាន​ទទួល​គម្រោង​ផលិត​​ ស្ពត​ពាណិជ្ជកម្ម​ (TVC ,MV) និង​កម្មវិធី​ទូរទស្សន៍​ (TV show) ​ធំ​ៗ​​​​។

ជុំវិញ​​​ការ​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​លោក​ Nicolas Pollet ​​​បាន​រៀប​រាប់​​​ប្រាប់​ Sabay ថា​ លោក​បាន​​មក​ប្រទេស​កម្ពុជា​​ដំបូង​នៅ​ឆ្នាំ​១៩៩៥ និង​​បាន​ទៅ​​មក​ញឹក​ញាប់​​​​ជា​ពិសេស​ពេល​វិស្សមកាល​​​​នៅ​ប្រទេស​បារាំង​​។ លោក​ស្រលាញ់​​វប្បធម៌​ និង​​ការ​រស់​នៅ​​របស់​ខ្មែរ​។ ដូច្នេះ​ហើយ​ទើប​​មាន​បំណង​ថា​​ ទៅ​ថ្ងៃ​អនាគត​នឹង​ធ្វើ​អ្វី​ម្យ៉ាង​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ ចំណែក​លោក Jean Chhor ដែល​តែង​ចុះ​ឡើង​ប្រទេស​កម្ពុជា​ដែរ​​នោះ​បាន​​និយាយ​ថា​ កត្តា​ដែល​នាំ​ឲ្យ​​​លោក​​បើក​ក្រុមហ៊ុន​នៅ​​ ក្នុង​ប្រទេស​​កម្ពុជា​ ព្រោះ​​លោក​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ និង​​បទ​ពិសោធន៍​​ ដែល​​លោក​​មាន​ទៅ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ពិសេស​​ផ្នែក​​ផលិត​​ស្ពត​ពាណិជ្ជកម្ម​(TVC,MV) និង​កម្មវិធី​​ទូរទស្សន៍​​កម្រិត​ស្តង់ដា​អន្តរជាតិ​ (TV Show)។

Dream Tuoch​-sabay01

ក្រោយ​ដំណើរ​ការ​បាន​​ជាង​ពីរ​ឆ្នាំ​​  Dream Touch ​ត្រូវ​បាន​​លោក​ Nicolas Pollet ​កត់​សំគាល់​ឃើញ​ថា​​កម្ពុជា​មាន​​យុវជន​ឆ្នើម​​​​​កាន់​តែ​​ច្រើន​​បាន​​ចាប់​អារម្មណ៍​​​លើ​​ជំនាញ​​​​ខាង​លើ​ ពិសេស​​ការ​ផលិត​​​ហើយ​បង្ហោះ​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​​ថា ​យុវជន​​ទាំង​អស់​នោះ​​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ និង​មាន​​ឧត្តមភាព​​ឆ្ងាយ​​ជាង​មុន​​។​​​

បន្ទាប់​ពី​ទទួល​​បាន​​​ការ​គាំទ្រ​ពី​យ៉ាង​ខ្លាំង​ក្លា​ពី​​​ក្រុមហ៊ុន​​ជា​ច្រើន ​ដែល​ក្នុង​នោះ​​រួម​មាន​​ក្រុមហ៊ុន ​អាកាសចរណ៍​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ និង​ ការ​ផលិត​​ស្ពត​ពាណិជ្ជកម្ម​ (TVC,MV)​​​។ ​​ Dream Touch ដែល​​​​​ចាប់​ផ្តើម​ដំបូង​​មាន​​គ្នា​ត្រឹម​ ៤​ នាក់​ ទៅ​​៥ នាក់​ ​​​ទទួល​​ការ​ផលិត​​​ក្នុង​រូបភាព​តូច​តាច ​ប៉ុន្តែ​​អាច​អភិវឌ្ឍ​ខ្លួន​មក​​ដល់​ពេល​​នេះ​ ​គឺ​ជា​មោទនភាព​​​សម្រាប់​លោក ​Jean Chhor និង​ក្រុម​ការងារ​ទាំង​អស់​។  Dream Touch បាន​ផ្តល់​ការងារ​​ពេញ​ម៉ោង​ជិត​១០​នាក់​ និង​ការងារ​​ក្រៅ​ម៉ោង​​មួយ​ចំនួន​ទៀត។​

ក្នុង​បេសកកម្ម​​ នា​ពេល​​ខាង​មុខ​ Dream Touch នឹង​​​ពង្រឹង​គុណ​ភាព​សេវាកម្ម​របស់​​ខ្លួន​​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន​​ និង​​​សង្ឃឹម​ចាប់​​ដៃ​ជាមួយ​​ស្ថានីយទូរទស្សន៍​​ណា​​មួយ​ ដើម្បី​បង្កើត​កម្មវិធី ព្រម​​ទាំង​​ផលិត​​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី ​ក៏​ដូច​ជា​​ខ្សែ​ភាព​យន្ត​ភាគ​​​ដាក់​បញ្ចាំង​លើ​​កញ្ចក់​ទូរទស្សន៍​៕

Dream Tuoch​ (4)

អត្ថបទ៖មៃ សុខលីម

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan