Monday, 1 December 2014

វិធី​​ស្រួល​ៗ​ ចុច​តែ​ម្ដង​បើក​ឯកសារ​ និង​​កម្មវិធី​លើ​ Windows​ ( Computer Technique)

ជា​ធម្មតា​រាល់​ពេល​បើក​ឯកសារ​ ឬ​កម្មវិធី​លើ​ Windows​ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ត្រូវ​ធ្វើ​ការ​ចុច​ Mouse ឆ្វេង​ពីរ​ដង​ផ្ទួនៗ​គ្នា​មិន​ខាន​ (Double Click)​ ដើម្បី​អាច​ចូល​ដំណើរ​ការ​កម្មវិធី​ និង​ប្រើប្រាស់​កម្មវិធី​អស់​នោះ។
 ពេល​ខ្លះ​វា​ក៏​អាច​ជា​រឿង​ពិបាក​សម្រាប់​អ្នក​បើ​ទោះ​​​បី​ចំណាយ​ពេល​តិច​តួច​ក្ដី​ ក្នុង​ការ​ចុច​ពីរ​ដង​ទៅ​លើ​កម្មវិធី​ ឬ​ឯកសារ​មុន​ពេល​អាច​ប្រើ​បាន​ម្ដង​ៗ។
 អីចឹង​មាន​តែ​ការ​កំណត់​ ចុច​តែ​ម្ដង​ប៉ុណ្ណោះ​ ទើប​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ ដែល​អាច​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ​បាន៖
 -សម្រាប់​ Windows XP​
១.សូម​ចុច​លើ​ Start​ ហើយ​ចុច​លើ​ My Computer​ ឬ​ អាច​ប្រើ​ Windows Key + E
 ២. ​ចុច​លើ​ពាក្យ​ Tools​  រួច​ជ្រើសរើស​ Folder Options​
 ៣. ​នៅ​ក្នុង​មុខងារ​ General Tabs​ សូម​យក​ Single-click​ to open an item (point to select)

៤. រួច​ហើយចុច​ Apply​ បន្ទាប់​មក​​ Ok ដើម្បី​ចាកចេញ។
 -សម្រាប់​ Windows 7​
១. សូម​ចុច​ Start​ រួច​ Computer​ ឬ ប្រើ Windows Key + E
 ២. ចុច​លើ​ពាក្យ Organize រួច​យក Folder and Search options

៣. ក្នុង​មុខងារ​ General tab សូម​ជ្រើសរើស​យក Single-click to open an item (point to select)

៤.  ចុច​ Apply រួច​ហើយ​ចុច​ OK ដើម្បី​ចាកចេញ។
 -សម្រាប់​ Windows 8 សូម​អនុវត្ត​តាម​​វីដេអូ​ខាង​ក្រោម​នេះ៖
https://www.youtube.com/watch?v=xU_cZkuu8E8

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan