ដោយសារមានចម្ងល់ និងភាពស្រពិចស្រពិលជាច្រើនជុំវិញព័ត៌មានក្រាហ្វិកកុំព្យូទ័រ (VGA= Video Graphic Array) ថាដាច់ឬជាប់នោះ នៅទំព័រនេះ Sabay សូមលើកយកពីរបៀបមើលឱ្យបានច្បាស់លាស់ ដើម្បីបញ្ចប់មន្ទិលសង្ស័យនេះដូចខាងក្រោម៖



@ របៀបមើល VGA តាម “dxdiag” នៅលើ Windows 7៖
ចុចលើ Windows key រួចវាយ dxdiag ហើយចុច Enter។ ត្រង់នេះ សូមមើលព័ត៌មាននៅត្រង់ “Display” tab ដែលមានដូចជា៖


- Chip Type: GeForce 210 គឺជាឈ្មោះ GPU ផលិតដោយក្រុមហ៊ុនអាមេរិក NVDIA។ ចំណាំ៖ មិនមែនមានតែ NVDIA ដែលផលិត VGA ដាច់ប៉ុណ្ណោះទេ ប្រិយមិត្តអាចចំណាំឈ្មោះក្រុមហ៊ុនផ្សេងទៀតដូចជា VGA ATI របស់ក្រុមហ៊ុនកាណាដា ATI Technologies និង VGA AMD របស់ក្រុមហ៊ុនអាមេរិកAMD Accelerated Processing Unit។ ដោយឡែកប្រសិនឃើញ Intel HD Graphic 400 ឬលេខយោងផ្សេងៗក៏ដោយ គឺសុទ្ធតែជា VGA ជាប់។ ឧទាហរណ៍ដូចរូបខាងក្រោម៖

– Chip Type គឺជា VGA ជាប់របស់ក្រុមហ៊ុន Intel ឈ្មោះ Mobile Intel(R) 4 Series Express Chipset Family។
– DAC Type: Internal មានន័យថា VGA ជាប់
– Dedicated Video Memory: 64MB គឺជាទំហំ VGA
– Approx. Total Memory: 1744MB គឺជាទំហំ VGA សរុបដែលរាប់បញ្ចូលទាំង VGA ដាច់ និង share Memory ពី RAM។
– DAC Type: Integrated RAMDAC មានន័យថាជា VGA ដាច់
@ របៀបមើល VGA តាម “Advanced Settings”



ចុច mouse ស្ដាំ លើ desktop រួចរើសយក screen resolution។ ផ្ទាំងថ្មីនឹងលោតចេញមក ត្រង់នេះសូមបន្តចុចចូល Advanced settings ហើយមើលព័ត៌មានដូចខាងក្រោម៖
– Chip Type: GeForce 210 គឺជាឈ្មោះ GPU ផលិតដោយក្រុមហ៊ុនអាមេរិក NVDIA (ដូចរបៀបមើលទី១ ខាងលើ)។
– Dedicate Video Memory: 512MB គឺបង្ហាញទំហំ VGA ដាច់សរុបដែលក្នុងរូបគឺមាន 512MB
– Shared System Memory: 1277MB គឺបង្ហាញពីទំហំ VGA ដែលត្រូវបាន Share ពី RAM។
– ចំណែក Total Available Graphics Memory: 1789MB គឺបង្ហាញពីទំហំ VGA សរុបទាំងដាច់ និង share ពី RAM។
@ របៀបមើល VGA តាម Device Manager៖

ស្ដាំ mouse នៅលើ computer ដោយរើសយក Manage បន្ទាប់មកចូលទៅ Device Manger នៅខាងស្ដាំ។ ត្រង់នេះ ត្រូវចូលមើលនៅត្រង់ Display adapters ប្រសិនឃើញម៉ាក ATI ឬ NVDIA មានន័យថាជា VGA ដាច់។
@ របៀបមើល VGA តាមកម្មវិធី EVEREST Ultimate Edition៖
Download រួចហើយ សូមបើកកម្មវិធី EVEREST នេះរួចចូលទៅ Display → Windows Video ហើយនៅផ្នែកព័ត៌មានខាងស្ដាំអ្នកនឹងឃើញ៖

– Chip Type: GeForce 210 គឺជាឈ្មោះ VGA របស់ NVDIA។
– Driver Provider: NVDIA គឺជាឈ្មោះក្រុមហ៊ុន NVDIA។
– Memory Size: 512MB ទំហំ VGA ដាច់។
យ៉ាង ម៉េចហើយ បញ្ជាក់ប្រាប់ប៉ុណ្ណេះ តើប្រិយមិត្តបានច្បាស់ហើយឬនៅ? សម្រាប់យោបល់ផ្សេងៗ អាចបញ្ចេញបានតាមប្រអប់ comment ខាងក្រោម។ ប្រិយមិត្តក៏អាចចែករំលែកចំណេះអំពីគន្លឹះខ្លីៗពាក់ព័ន្ធនឹង VGA បានដែរ។
-------------------------------------
http://news.sabay.com.kh/article/46530
0 comments:
Post a Comment