Saturday, 27 December 2014

របៀបកាត់រូបភាព ដោយប្រើ Shape នៅក្នុង MS ( Computer Technique)


លោកអ្នកជាប្រិយមិត្ត Microsoft Office មែនទេ? បើមែន សូមសាកល្បងអាន និងស្វែងយល់​ពីគន្លឹះ​ងាយៗ ដែល​លោកអ្នក​មួយចំនួន​មិនបានចាប់​អារម្មណ៍ពីមុនមក។ វាជាគន្លឹះដ៏សាមញ្ញ និងងាយស្រួលមួយ ដែល​លោកអ្នក​​មិន​គួរ​មើលរំលង ។
ជាទូទៅ​នៅពេលដែលអ្នក​ចង់​បន្ថែមរូបភាពចូលទៅក្នុង ឯកសារ Word, Excel ឬ Power Point របស់អ្នក លោកអ្នក​ប្រហែល​ជាត្រូវការកាត់​រូបភាព​ ឬតំរឹម​តែចំនុច​ណាមួយ​ដែល​អ្នក​ចង់​បាន​។​ នៅ​ពេល​នេះ​សំបុក​អាយធី​សូម​បង្ហាញ​អ្នក​ពី​វិធី​កាត់​រូបភាព ដោយ​លើក​យក​មក​​ប្រើ​នៅក្នុង Microsoft Office Word 2010 ដូចខាងក្រោម៖

ជំហានដំបូង៖ សូមបន្ថែមរូបភាពចូលទៅក្នុងកម្មវិធី Word ជាមុនសិន

បន្ទាប់ពីអ្នកបានដាក់រូបភាពរូចហើយសូមចុច (Click) ទៅលើរូបភាពនោះ ហើយចូលទៅកាន់ Format Menu (សូមមើលរូបខាងក្រោម)

ជំហានបន្ត៖ ដើម្បីច្រិប ឬតម្រឹមរូបភាព លោកអ្នកតែងប្រើ Tool Crop

បន្តមកទៀត​លោកអ្នក​ អាចធ្វើការទាញ ត្រង់ចំនុចខ្មៅ (កែងខ្មៅ នៅគែមជុំវិញរូប) ដើម្បីច្រិប ឬតំរឹមរូបអ្នក។
ចំណាំ៖ ត្រង់ទីតាំងដែលច្បាស់ជាកន្លែងដែលយើងចង់បាន ចំនែកទីតាំងដែលងងឹត (ស្រមោល​ព្រាលៗ) ជាកន្លែងដែលយើងនឹងកាត់ចោល។
ប៉ុន្តែអ្វីដែល​ពិសេសនោះគឺ អ្នកក៏អាចកំណត់រូបរាងរបស់រូបភាព ដែលអ្នកចង់កាត់បានដែរ ដូច​ជា​រាង​មូល ឬ រាង​ផ្សេងៗ​ទៀត ដោយ​ចុច​ទៅ​លើ Crop ហើយ​យក Crop to Shape និង​រើស​រូប​រាង​ដែល​អ្នក​កំណត់ ។

លទ្ធផលទៅតាមរាងដែលយើងជ្រើសរើសដូចខាងក្រោម

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan