កុំព្យូទ័រមានមេរោគពេលដែលយក
External
Hard Disk ឫ Flash USB ទៅដោតបញ្ចូលក្នុងកុំព្យូទ័រនោះវានឹងឆ្លងមេរោគហើយអាចបណ្ដាលឲ្យ External Hard
Disk ឫ Flash USB បើកមិនចេញនិងបណ្ដាលឲ្យឯកសារត្រូវបាត់បង់
ដោយមានបញ្ជាពីកុំព្យូទ័រតម្រូវឲ្យ Format នូវ External Hard Disk ឫ Flash USB នោះ ។
សូមកុំមានការព្រួយបារម្ភឲ្យសោះ
ឥឡូវបញ្ហាទាំងនេះត្រូវដោះស្រាយតាមជំហានដូចខាងក្រោម ៖
- ដំបូងពេលដែលដោតបញ្ចូល External Hard Disk ឫ Flash USB វាបោះសារដូចរូប
- ដំឡើងកម្មវិធីមួយឈ្មោះថា Find and
Mount មានដំណាក់កាលដូចខាងក្រោម
៖
១. ទាញយក Find and Mount នៅត្រង់នេះ… រូច double click ដំឡើងកម្មវិធីមួយនេះ
២. ចុច Finish ដើម្បីបញ្ចប់ការដំឡើង Find and Mount
៣. ចូលទៅកាន់ Desktop ដើម្បីទៅបើកកម្មវិធី Find and Mount
៤. រកមើល External Hard Disk ឫ Flash USB ណាដែលទាមទារឲ្យ Format នោះរួចRight Click ដើម្បីជ្រើសរើសយកពាក្យថា Scan
៥. ចូលដល់ផ្ទាំង Select and Scan method ត្រូវជ្រើសរើស Thorough Scan រួចជ្រើសរើសយក Scan
៦. ដំណើរការ Scan យកឯកសារនៅក្នុង External Hard Disk ឫ Flash USB ត្រូវបានបញ្ចប់
៧. ពេលចេញ Partition 1 ហើយ Right Click រួចរើសយក Mount As ដើម្បីទាញយកឯកសារពី Drive ដែលមេរោគបានបិទយកទៅដាក់ក្នុង Drive ផ្សេងមួយទៀតទើបអាចមើលឃើញឯកសារទាំងអស់
0 comments:
Post a Comment