Mark Zuckerberg ដែលជាស្ថាបនិកបង្កើតបណ្ដាញសង្គម Facebook ដ៏ល្បីល្បាញម្នាក់ បានបង្ហាញពីអាថ៌កំបាំងក្នុងការទទួលបានគំនិតសម្រាប់ការងារនាពេលកន្លងមក។ ប៉ុន្តែមិនបានប្រាប់ឲ្យដឹងអំពីគំនិតសម្រាប់ឆ្នាំ២០១៥នោះទេ លោកគ្រាន់តែបង្ហាញអំពីការទទួលបានគំនិតនាពេលកន្លងទៅ។

ក្នុងឆ្នាំមុនៗ ស្ថាបនិក Facebook រូបនេះបានទទួលនូវគំនិត ឬចំណេះដឹងតាមរយៈ៖
– រៀននិយាយភាសាចិនកុកងឺ ( Mandarin )
-រៀងរាល់ថ្ងៃ លោកជួបជាមួយមនុស្សថ្មីៗ ដែលមិនលែង Facebook
-សរសេរពាក្យអរគុណជារៀងរាល់ថ្ងៃទៅកាន់អ្នកណាម្នាក់ដែលបានធ្វើការងារជួយសង្គម
-ហូបអាហារបួស (បើហូបសាច់ លុះត្រាតែសម្លាប់ដោយផ្ទាល់ដៃតែប៉ុណ្ណោះ) និង
-ពាក់ក្រវាត់ករជារៀងរាល់ថ្ងៃ។
នៅក្នុងកិច្ចប្រជុំសំនួរចម្លើយចុងក្រោយនាទីក្រុងដែលលោករស់នៅ មានប្រិយមិត្តម្នាក់បានសួរលោកថាតើលោកត្រូវជម្នះអ្វីខ្លះនៅឆ្នាំក្រោយនេះ។ លោក Mark Zuckerberg គ្រាន់តែឆ្លើយថា លោកស្រលាញ់គំនិតផ្សេងៗរបស់មនុស្សទាំងអស់គ្នា។ លោកបញ្ជាក់ថា លោកមានគំនិតផ្ទាល់ខ្លួនដែរសម្រាប់ឆ្នាំ២០១៥ខាងមុខ ប៉ុន្តែលោកចង់ឮទស្សនៈរបស់មនុស្សផ្សេងៗដែរ ដូច្នេះបើនរណាមានគំនិតអ្វីចង់ឲ្យលោកធ្វើ អាចសរសេរតាម Link នេះបាន៕
0 comments:
Post a Comment