ដើម្បីកាត់បន្ថយអាការៈកើតឡើងក្នុង អំឡុងពេលធ្លាក់រដូវដូចជា រមូលពោះ ចុករួយ ឈឺដើមទ្រូង ឈឺក្បាល ឈឺ ខ្នង ឈឺត្រង់ក្រោមផ្ចិត ស្រៀវស្រាញក្នុងខ្លួន ចុកពោះ ស្ត្រីចាំបាច់ត្រូវរក្សាបរិមាណទឹកក្នុងរាងកាយ ដោយការ បរិភោគអាហារដែលមានវីតាមីន B6 និងវីតាមីនE កាល់ស្យូម និងម៉ាញ៉េ ស្យូម ព្រោះក្នុងអំឡុងនេះ មានឈាម ធ្លាក់ច្រើន ដូច្នេះត្រូវបរិភោគអាហារសំ បូរធាតុដែកបន្ថែម។គួរចៀសវាងការផឹកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ព្រោះថា នឹងធ្វើឲ្យដើមទ្រូងតឹងអួល ឈឺក្បាល និងមានអារម្មណ៍តប់ប្រមល់ ពិសេសគ្រឿងស្រវឹងដែលមានសារជាតិអាល់កុល ដែលជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងនោះ ពេលបរិភោគហើយមិនផ្តល់ផលល្អឡើយ។
គួរបរិភោគអាហារច្រើនដង តែម្តងៗបន្តិចបន្តួច ព្រោះអាចជួយកាត់បន្ថយអាការៈតានតឹងអារម្មណ៍ ជួយទប់កម្រិតសារជាតិស្ករក្នុងឈាម ជួយការពារអាការៈអស់កម្លាំងល្ហិតល្ហៃ និងអាការៈឈឺក្បាល។
ត្រូវបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាបន្លែ ផ្លែឈើ សណ្តែក ដែលជួយកាត់បន្ថយការបាត់បង់សារជាតិទឹកក្នុងរាងកាយ។ ត្រូវចៀសវាងការបរិភោគអាហារជំពូកទឹកដោះគោ ប៊័រ សាច់សត្វ ពីព្រោះថាសារជាតិខ្លាញ់បង្កឲ្យកើតអាការៈឈឺចុកចាប់៕
06:32
Unknown
Posted in: 






0 comments:
Post a Comment