Saturday, 27 December 2014

រកឃើញ​កោសិកា​ជួយ​ព្យ​បាល​ជំងឺ​ក្បាលទំពែក​

តាមរយៈ​ការពិសោធន៍​ចៃដន្យ​លើ​កណ្តុរ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​កោសិកា​រំញោច​ឲ្យ​ដុះ​សក់ ជួយ​ព្យាបាល​ដល់​អ្នក​មា​នំ​ងឺ “​ទំពែក​ក្បាល​” ។​
​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​បំណកស្រាយ​ដោយ​ជោគជ័យ ពី​យន្តការ​រំញោច​ដល់​កំណើន​នៃ​សក់​របស់​មនុស្ស ។ ផ្តើម​ម​ពី​នោះ គេ​បាន​ស្វែង​រកឃើញ​កក្តា​សំខាន់ កក្តា​ស្នូល ជួយ​ឲ្យ​សក់​ដុះ​ឡើងវិញ​បាន ពិសេស​នោះ​គឺ​អ្នក​កើតរោគ “​ទំពែក​ក្បាល​” ។​
​ក្នុងការ​ស្រាវជ្រាវ​ថ្មី ទើប​ប្រកាស​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី PLos Biology អ្នកជំនាញការ​នៃ​មជ្ឈមណ្ឌល​មហារីក​ជាតិ​អេ​ស្ប៉ា​ញ (CNIO) នោះគេ​បាន​រកឃើញ​កោសិកា​អាចជួយ​ព្យាបាល​រោគ​ទំពែក​ក្បាល ។ ជាក់ស្តែង គឺ​គេ​បាន​ពិនិត្យឃើញ​កោសិកា​ម្យ៉ាង​ក្នុង​ប្រព័ន្ធ​រាងកាយ (Macrophages) គឺជា​កក្តា​គន្លឹះ នាំមក​នូវ​ការ​ដុះ​សក់ ។​
d1Microphages – កក្តា​សំខាន់​លើ​រឿង​ដុះ​សក់​របស់​មនុស្ស​
​តាម​នោះ Microphages ដែលមាន​មុខងារ​កម្ចាត់​មេរោគ​បំពាន​ចូល​រាងកាយ ដែល​ប្រឆាំង​ការ​រលាក តែ​វា​ក៏​នៅមាន​មុខងារ​រំញោច​បណ្តា​កោសិកា​ក្រោម​ស្បែក ឲ្យ​រស់​ឡើងវិញ ហើយ​តាមរយៈ​នោះ វា​ស្តារ​លទ្ធភាព​ដុះ​សក់​នៅ​មនុស្ស ។​
​​របកគំហើញ​នេះ ទទួលបាន​ដោយ​ចៃដន្យ​ពេលធ្វើ​ពិសោធន៍​មួយ​ទាក់ទិន​ដល់​ប្រភេទ​កណ្តុរ​របស់ Peroz-Noreno ។ ស្ត្រី​អ្នកជំនាញការ​រូបនេះ ពិនិត្យឃើញថា ពេល​កណ្តុរ​ប្រើ​ថ្នាំ​ប្រឆាំង​រលាក នោះ​រោម​លើ​ស្បែក​របស់​ពួកវា​ស្រាប់តែ​ដុះ​ឡើង​យ៉ាងច្រើន ទន្ទឹមនឹង​ការ​សះស្បើយ​នៃ​មុខរបួស ។​
​ហេតុនេះ Peroz បាន​បន្ត​ពិសោធន៍​បណ្តា​កោសិកា​ប្រឆាំង​រលាក​ក្នុង​ប្រព័ន្ធ​ការពារ​រាងកាយ ដើម្បី​ស្វែងរក​ទំនាក់ទំនង​ទាំងឡាយ ជុំវិញ​ការ​ថាៈ រោម​, សក់ ។ ហើយ Microphages គឺជា​ចម្លើយ​ចុងក្រោយ ។​
​អ្នកជំនាញ​ការសង្ឃឹម​ថា ថ្វី​ត្បិត​ទើប​ជោគជ័យ​លើ​កណ្តុរ តែ​វា​ជា​ព័ត៌មាន​រីករាយ​មួយ សម្រាប់​អ្នក​ក្បាលទំពែក​ទាំងឡាយ​លើ​ពិភពលោក ៕​
d2d3d4d5d6

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan