Friday, 12 December 2014

មូលហេតុដែលធ្វើអោយកុំព្យូទ័រ របស់អ្នកឆ្លងមេរោគ

មូលហេតុដែលធ្វើអោយកុំព្យូទ័រ របស់អ្នកឆ្លងមេរោគបណ្តាលមកពីកត្តាមួយដូចខាងក្រោម៖
  • នៅលើ វេបសៃ មួយចំនួនមានLink(ការតផ្ជាប់ ពីវេបសៃមួយទៅវេបសៃមួយ) ដែលជាប្រភេទ Trojan ឬក៏ Mal-ware នៅពេលអ្នកចុចលើវេប​សៃទាំងនោះ វានឹងឆ្លងចូល ក្នុងកុំព្យូទ័ររបស់អ្នក។ ដូចនេះអ្នកមិនគួរចុចលើ​ វេបសៃណាដែលអ្នកមិនធ្លាប់ស្គាល់
  • ប្រភេទ Software មួយចំនួនដែលដាក់នៅលើវេបសៃដែលអ្នកកំពុងបើក និងប្រាប់ថាកុំ​ ព្យូទ័រ របស់អ្នកកំពុងវាយលុកដោយ មេរោគ។ ឃើញដូចនេះសូមអ្នកកុំចុច ដំឡើងកម្មវីធីទាំងនោះ ដែលអ្នកមិនស្គាល់។
  • ឆ្លងតាម USB Flash ឬ ក៏​External Hard Disk របស់អ្នក។  ភាគច្រើនមេរោគនៅក្នុងUSB​ Flash ឬ ក៏​External Hard Disk ជាប្រភេទ Folder ដែលមានកន្ទុយ(Extension) *.exe ៕ ដែលមេរោគ ប្រភេទនេះ វាបំបាំងឯកសារពិតរបស់យើង និងជំនួស មកវិញនៅឯកសារ ក្លែងក្លាយ។ ដូចនេះដើម្បីការពារការឆ្លងមេរោគអ្នកត្រូវមានវីធានការមួយចំនួន ៖
    1. ពេលចូលទៅ Copy ឯកសារក្នុង USB (Flash) ឬក៏ External Hard Disk ទៅកុំព្យូទ័ររបស់អ្នក អ្នកគួរគប្បី ចូលតាម Windows Explorer ដោយប្រើ Shortcut Key ( Key Windows + E ) ឬក៏ ចុចMouse ស្តាំលើ​ Start Menu ហើយជ្រើសរើសយកពាក្យ Open Windows Explorer
      2012-12-27_141029
    2. បង្កើត​ Folder ឈ្មោះ autorun.inf នៅលើ USB (Flash) ឬក៏ External Hard Disk2012-12-27_141339
    និយាយទៅបើអ្នកសង្ស័យថា Flash របស់អ្នកមានផ្ទុកមេរោគហើយ ចូលចំលងឯកសារណាដែលអ្នកស្គាល់ ហើយកុំចុចលើឯកសារដែលអ្នកមិនស្គាល់ព្រោះមេរោគ និងឆ្លងចូលកុំព្យូទ័ររបស់អ្នក តាមតាចុចរបស់អ្នក។
    3. ការកំនត់នៃ បង្ហាញឯកសារដែលបានលាក់ ការបង្ហាញកន្ទុយ (Extension)របស់ឯកសារ
    ប៉ុន្តែរបៀបមួយនេះសំរាប់អ្នកចេះ IT ខ្លះព្រោះវាអាចធ្វើអោយអ្នកច្រលំ File របស់វីនដូ នឹងមេរោគ។
    ក. មុនការកែប្រែ យើងមិនអាចមើលឃើញ មេរោគដែលវាបានលាក់នោះទេ
    Folder option 1
    ខ. ក្រោយកំនត់ការកែប្រែ អ្នកនឹងឃើញមេរោគ ប៉ុន្តែក្នុងនោះក៏មានឯសាររបស់ Windows ផងដែរ ក្នុងរង្វង់ទីមួយជាFile របស់Windows ក្នុងរង្វង់ទីពីរជា មេរោគ។
    Folder option2

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan