Sunday, 28 December 2014

របៀប​បិទ​ដំណើរការ​ស្វ័យប្រវត្តិ (AutoPlay)


AutoPlay គឺជា​មុខងារ​ដែល​ត្រូវ​បាន​កំណត់​នៅក្នុងម៉ាស៊ីន​កុំព្យូទ័រ​ដើម្បី​បញ្ជា​ ឱ្យ​មាន​ដំណើរការ​ជា​ស្វ័យប្រវត្តិ​រាល់​ព្រឹត្តិការណ៍​ណាមួយ​ដូចជា​​ ដំណើរការ​​កម្មវិធី​ដំឡើង និង​ឯកសារ​តន្ត្រី​ជាដើម ។  ដំណើរការ AutoPlay នឹង​ចាប់ផ្ដើម​មួយ​រំពេច​នៅពេល​ដែល​ដោត USB flash ឬ​បញ្ចូល​ឌីស​ទៅក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ។
យ៉ាងណាមិញ មុខងារ​នេះ​ពេលខ្លះ​ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ផងដែរ​ពីព្រោះ​​ឯកសារ​មេរោគ​ មួយចំនួន​អាច​ធ្វើ​ការ​ចម្លង​រាតត្បាត​ដោយ​ស្វ័យ​ប្រវត្តិ​នៅពេល​ដែល​ លោកអ្នក​ភ្ជាប់​ផ្នែក​រឹង​ទាំងនោះ​ជាមួយ​កុំព្យូទ័រ ។ ដូច្នេះ ដើម្បី​បញ្ជៀស​ការ​វាយ​ប្រហារ​ពីសំណាក់​មេរោគ លោកអ្នក​គួរ​ចូល​ទៅ​បិទ​មុខងារ​របស់ AutoPlay តាម​របៀប​​ដូច​ខាងក្រោម ៖
១. ​សូម​ចូល​ទៅក្នុង​ផ្ទាំង​ Local Group Policy Editor ដោយ​វាយ Windows + R នៅលើ​ក្តារចុច ហើយ​វាយ gpedit.msc បន្ទាប់​សូម​ចុច​ប៊ូតុង​ OK ។

២. សូម​ចូល​ទៅកាន់​ទីតាំង Computer Configuration > Administrative Templates > Windows Components ។
៣. នៅផ្នែក​ខាងស្ដាំ​នៃ​ផ្ទាំង Windows Components សូម​ចូល​ទៅក្នុង​ថត  Autoplay Policies ។
៤. សូម​ចុចពីរ​ដង​ទៅលើ Turn off Autoplay រួច​ជ្រើសរើស​យក Enabled និង​យក All drives ហើយ​​ចុច​ប៊ូតុង OK ជាការ​ស្រេច ។

វីធី​ម្យ៉ាងទៀត លោកអ្នក​ចុច​ពីរ​ដង​ទៅលើ Default Behavior for AutoRun រួច​ជ្រើសរើស​យក Enabled និង​យក Do not execute any autorun commands ក៏​បាន​ដែរ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan