Sunday, 28 December 2014

ថ្មី​ៗ​ ជុំ​វិញ​យន្ត​ហោះ​ក្រុមហ៊ុន AirAsia ​​បាត់​ការ​ទាក់ទង​ព្រឹក​នេះ


28 Dec, 2014
យន្ត​ហោះ​ប្រភេទ QZ 8501 ​របស់​ក្រុមហ៊ុន​ AirAsia ​ដែល​បាន​បាត់​ការ​ទាក់ទង​តាំង​ពី​ព្រឹក​មិញ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​សុំ​បង្វែរ​ទិស​ដៅ​ហោះហើរ​ដោយសារ​ជួប​នឹង​អាកាសធាតុ​មិន​ល្អ​ក្រោយ​មក​បាន​៥​នាទី​ក៏​ត្រូវ​បាត់​ការ​ទាក់ទង​តែ​ម្ដង​ទៅ។
map-900px
ចំណែក​ចំណុច​ដែល​បាត់​ការ​ទាក់ទង​នេះ​​ត្រូវ​បាន​ក្រុម​ហ៊ុន​ AirAsia ​សង្ស័យ​ថា​យន្ត​ហោះ​នេះ​ធ្លាក់​​នៅ​ត្រង់​ចំណុច​កោះ Java ​និង Kalimantan  ​ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ក្រុម​អ្នក​រុករក​បាន​ទៅ​ដល់​កោះ​នោះ​ហើយ ​តែ​មិន​បាន​រក​ឃើញ​ដាន​អ្វី​នោះ​ទេ។ គិត​​ត្រឹម​ម៉ោង​​នេះ​មាន​ប្រទេស​៣​ហើយ​ដែល​បាន​បញ្ជូន​ក្រុម​អ្នក​ស្វែងរក​ទៅ​ជួយ​រុក​រក​គឺ ​ឥណ្ឌូណេស៊ី​ , សិង្ហបុរី​ និង​ម៉ាឡេស៊ី។
 
244B5B6100000578-0-image-a-41_1419747983829

244B5C6900000578-2888862-image-a-45_1419748151108

244B6A5200000578-2888862-image-a-4_1419753678279

​ដោយ​ឡែក​តួ​លេខ​អ្នក​មាន​វត្តមាន​នៅ​លើ​យន្ត​ហោះ​នោះ អគ្គនាយក​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ឥណ្ឌូណេស៊ី​លោក​ Djoko Murjatmodjo បាន​ប្រាប់​ថា​មាន​ចំនួន១៦២​នាក់​ដែល​ក្នុង​នោះ​មាន​មនុស្ស​ពេញ​វ័យ​១៣៨​នាក់ កុមារ​១៦​នាក់ និង​​ទារក​ម្នាក់​រួម​និង​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ចំនួន​ ៧នាក់​ផង​ដែរ។ ចំពោះ​អ្នក​ដំណើរ​ទាំង​នោះ​វិញ​គឺ​ រួម​មាន​ ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ ១៤៩​នាក់​ កូរ៉េ​ខាង​ត្បូង​៣​នាក់  បារាំង​ម្នាក់ ​ម៉ាឡេស៊ី​ម្នាក់​ និង​សិង្ហ​បុរី​ម្នាក់​៕

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ CNN

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan